Cct850x100 1
1800px x h300px kh

យោធាស៊ីរីនិយាយថាវាត្រូវបានវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលនៅទីក្រុងDamascus

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ស៊ីរី៖ តាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ យោធាស៊ីរីបាននិយាយនៅថ្ងៃទី ១៥ ថា តំបន់ជុំវិញនៃរដ្ឋធានីDamascus ត្រូវបានវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃនេះ ហើយយោធាបានចាប់និងបាញ់ទម្លាក់មីស៊ីលជាច្រើនដែលចូលមក។

ទីភ្នាក់ងារសារព័ត៌មានស៊ីរីបានដកស្រង់សេចក្តីរាយការណ៍របស់យោធាស៊ីរីថា កងទ័ពអ៊ីស្រាអែលបានបាញ់មីស៊ីលពីតំបន់Galilee និងGolan ទៅកាន់តំបន់ជុំវិញទីក្រុងស៊ីរី ដែលប្រព័ន្ធការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់និងបាញ់ទម្លាក់មីស៊ីលចូលមកជាច្រើន។ របាយការណ៍មិនបានបញ្ជាក់ពីទំហំនៃការខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីការវាយប្រហារតាមអាកាសនោះទេ។ ទោះជាយ៉ាងណា យោធាអ៊ីស្រាអែលមិនទាន់ឆ្លើយតបនឹងបញ្ហានេះនៅឡើយទេ។

បន្ទាប់ពីសង្គ្រាមស៊ីវិលស៊ីរីផ្ទុះឡើងកងទ័ពអ៊ីស្រាអែលបានប្រើការវាយប្រហារតាមអាកាសម្តងហើយម្តងទៀត ប្រឆាំងនឹងការដំឡើងយោធាអ៊ីរ៉ង់ ដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសស៊ីរី។ ទាំងរដ្ឋាភិបាលស៊ីរីនិងអ៊ីរ៉ង់បដិសេធថា អ៊ីរ៉ង់មានកងទ័ពឈរជើងនៅស៊ីរី។ យោងតាមយោធាស៊ីរីកងទ័ពអ៊ីស្រាអែលបានបាញ់មីស៊ីលបាញ់ពីលើអាកាសមកភាគខាងត្បូងប្រទេសស៊ីរីកាលបីថ្ងៃទី ៣ ខែកុម្ភៈឆ្នាំនេះ៕

Khcct banner

អត្ថបទទាក់ទង