Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

វត្ថុធាតុដើមដែលដឹកមកពីចិននឹងជួយសម្រាលបន្ទុកដល់វិស័យកាត់ដេរបានមួយផ្នែក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ វត្ថុធាតុដើមជាច្រើនកប៉ាល់ កំពុងបើតែដឹកមកពីប្រទេសចិនឆ្ពោះមកប្រទេសកម្ពុជា ដើម្បីសម្រួលដល់រោងចក្រមួយចំនួនដែលកំពុងខ្វះនូវវត្ថុធាតុដើម សម្រាប់ដំណើរការផលិតលទ្ធកម្មរបស់ខ្លួន។វត្ថុធាតុដើមនេះ នឹងជួយសម្រាលបន្ទុកបានខ្លះដល់វិស័យកាត់ដេរនៅកម្ពុជា។ នេះបើតាមអគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)។

លោក កាំ មូនីកា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានគូសបញ្ជាក់ថា វត្ថុធាតុដើមដែលដឹកមកពីចិននេះ នឹងជួយសម្រាលបន្ទុកបានខ្លះដល់រោងចក្រកាត់ដេរនៅកម្ពុជា និងជាបណ្តើរៗដោយហេតុថាស្ថានភាពនៅចិនបានល្អប្រសើរឡើងវិញ។លោកសង្ឃឹមថាការផ្គត់ផ្គង់នឹងបានកាន់តែច្រើន និងកាន់តែលឿនថែមទៀត ដែលនឹងអាចជួយសម្រាលបញ្ហារបស់កម្ពុជាបានដល់កម្រិតអតិបរមា។

បើតាមលោក កាំ មូនីកា នៅខាងកម្ពុជានៅមិនទាន់ច្បាស់អំពីរោងចក្រ ដែលបាននឹងកំពុងព្យួរប្រតិបត្តការផលិតកម្មបណ្តោះអាសន្ននៅឡើយទេ ដោយមិនទាន់បានដឹងថាទំនិញដែលបានមកដល់ និងជិតមកដល់នោះជារបស់រោងចក្រណាខ្លះនៅឡើយទេ។

ជាមួយគ្នានោះ លោកអំពាវនាវដល់ម្ចាស់រោងចក្រទាំងអស់សូមកុំមានការព្រួយបារម្មអំពីការដឹកវត្ថុធាតុដើមពីប្រទេសចិន ថាមានផ្ទុកកូវីដ១៩ ព្រោះទម្រាំដឹកមកដល់កម្ពុជាត្រូវការរយៈពេលប្រហែល១០ថ្ងៃ ហើយគ្មានវីរ៉ុស Corona ណាអាចរស់នៅក្នុងបរិយាកាសក្តៅបាន១០ថ្ងៃទេ។

សូមបញ្ជាក់ដែរថា ក្រោមកិច្ចអន្តរាគមន៍ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ទៅកាន់ភាគីចិន វត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរ បានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាបណ្តើរៗហើយ កាលពីវេលាម៉ោង ១១ និង២៥នាទី យប់ នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ តាមរយៈនាវាដឹកជញ្ជូនឈ្មោះ SITC Fujian។ហើយរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ អាចនឹងមានកប៉ាល់ចំនួន១២គ្រឿងបន្ថែមទៀត នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាមួយ និងវត្ថុធាតុដើម។

សម្តេច ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត។ហើយសម្ដេច ក៏បានអរគុណប្រទេសចិនរួមទាំងអ្នកវិនិយោគគិន និងក្រុមហ៊ុនចិនទាំងអស់ដែលបានខិតខំចូលរួមជំរុញការដឹកនាំវត្ថុធាតុដើមមកផ្គត់ផ្គង់តម្រូវការរោងចក្រនានានៅក្នុងប្រទេសកម្ពុជាអោយបានទាន់ពេលវេលា៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
ពាក្យទាក់ទង: វត្ថុធាតុដើម
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង