Cct850x100 1
1800px x h300px kh

ចំណងមិត្តភាពនិងនិស្ស័យរវាងចិននិងកម្ពុជានៅក្នុងបរិបទប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប្រទេសចិននិងកម្ពុជាជាប្រទេសជិតខាងដ៏ជិតស្និទ្ធនិងស្មោះត្រង់ដូចបងប្អូន។បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតរយៈពេល៦៣ឆ្នាំមក មិត្តភាពរវាងចិននិងកម្ពុជាកាន់តែមានភាពរស់រវើក។ប្រទេសចិននិងប្រទេសកម្ពុជាបានធ្វើដំណើរជាមួយគ្នាចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ ដែលបានបង្ហាញកាន់តែច្បាស់ថា ប្រទេសចិននិងប្រទេសកម្ពុជាគឺជា“មិត្តដែកថែប” ដែលអាចរួមសុខរួមទុក្ខជាមួយគ្នា។

ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងខណៈពេលគន្លឹះដែលប្រទេសចិនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានក្លាយជាមេដឹកនាំបរទេសទី១ដែលបំពេញទស្សនកិច្ចនៅប្រទេសចិន។ដើម្បីជួយប្រទេសចិនប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិង ព្រះមហាវីរក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានបរិច្ចាគព្រះរាជទ្រព្យនិងសម្ភារៈដល់ប្រទេសចិនហើយសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានដាក់ចេញគោលនយោបាយ“មិនជម្លៀសពលរដ្ឋកម្ពុជាចេញពីប្រទេសចិន មិនផ្អាកជើងហោះហើរនិងមិនរើសអើង”។ រាជរដ្ឋាភិបាលកម្ពុជានិងមជ្ឈដ្ឋាននានាក្នុងសង្គមខ្មែរក៏បានបរិច្ចាគប្រាក់និងសម្ភារៈប្រឆាំងនឹងជំងឺកូវីដ១៩ដល់ប្រទេសចិនផងដែរ។ ទំនុកចិត្តនិងជំនួយក្នុងគ្រាពិសេសបានបង្ហាញថា មិត្តភាពចិន-កម្ពុជារឹងមាំមិនអាចបំបែកបាន។

នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជាក្រុមអ្នកជំនាញវេជ្ជសាស្ត្រប្រឆាំងនឹងជំងឺកូវីដ១៩ដែលរដ្ឋាភិបាលចិនបានចាត់បញ្ជូនទៅប្រទេសកម្ពុជាបានទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។នេះជាក្រុមវេជ្ជសាស្ត្រប្រឆាំងនឹងជំងឺកូវីដ១៩ដំបូងដែលប្រទេសចិនបានចាត់បញ្ជូនទៅកាន់បណ្តាប្រទេសជិតខាងនិងប្រទេសអាស៊ានក្រោយពេលផ្ទុះជំងឺកូវីដ១៩មក។ពួកគេក៏បាននាំទៅជាមួយនូវម៉ាសN-95 ម៉ាសវេជ្ជសាស្រ្តនិងសម្ភារៈវេជ្ជសាស្រ្តប្រឆាំងនឹងជំងឺកូវីដ១៩ដែលត្រូវការបន្ទាន់នៅ ប្រទេសកម្ពុជា។ ក្រុមវេជ្ជសាស្ត្រគឺជាសក្ខីកម្មដ៏ល្អបំផុតដែលបង្ហាញថាចិននិងកម្ពុជាបានជួយគ្នាដោយដូងចិត្តតភ្ជាប់ជាមួយគ្នា។

ថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២០ ក្នុងឱកាសអបអរសាទរខួបលើកទី ៩៣ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន លោកនាយឧត្តមសេនីយ៍ នាងផាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជាបានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាផ្ទុះនូវជំងឺកូវីដ១៩ ប្រទេសចិនបានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រយោធាប្រឆាំងនឹងជំងឺកូវីដ១៩លើកដំបូងលើពិភពលោកមកកាន់កម្ពុជា ហើយបញ្ជូនយន្តហោះយោធា ដើម្បីដឹកជញ្ជូនសម្ភារៈប្រឆាំងនឹងជំងឺកូវីដ១៩ដល់ប្រទេសកម្ពុជាចំនួន៤លើក សូមថ្លែងអរគុណដល់កងទ័ពរំដោះប្រជាជនចិនដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅប្រទេសកម្ពុជា ។

ចាប់ពីថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២០មក រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនបានអនុញ្ញាតឱ្យមានជើងហោះហើរអន្តរជាតិមកពី៨ប្រទេសហោះត្រង់ទៅកាន់ទីក្រុងប៉េកាំង រួមទាំងកម្ពុជាផងដែរ។ ជើងហោះហើរដំបូងគឺ ពីទីក្រុងភ្នំពេញហោះត្រង់ទៅទីក្រុងប៉េកាំងដោយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចិន។

នៅថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២០ ប្រទេសចិននិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា។នៅក្នុងបរិបទជំងឺកូវីដ១៩ ពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាបានបន្តពង្រីកថែមទៀត ដែលបានបង្ហាញពីទំនុកចិត្តចំពោះគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ហើយបានបញ្ជូលកម្លាំងចលករថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជា ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

នៅថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ ២០២០ លោកស៊ីជីនភីង មេដឹកនាំកំពូលចិនបានរៀបចំពិធីថ្វាយគ្រឿងឥស្សរិយយសមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិនដល់ព្រះមហាវីរក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។លោកស៊ីជីនភីងបានសង្កត់ធ្ងន់ថា“គ្រឿងឥស្សរិយយសមិត្តភាព”នេះ តំណាងឱ្យការគោរពរបស់ប្រជាជនចិនចំពោះព្រះមហាវីរក្សត្រីនិងមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ហើយក៏ជានិមិត្តរូបនៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងចិននិងកម្ពុជាផងដែរ។ សូមជូនពរឱ្យប្រទេសចិននិងកម្ពុជាមានភាពរុងរឿងនិងប្រជាជនមានសុភមង្គល សូមជូនពរឱ្យចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឋិតថេរចីរកាល ។

ថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២១ ក្រសួងការពារជាតិកម្ពុជាបានបំពាក់មេដាយសហមេត្រីថ្នាក់អស្សឫទ្ធិនិងប្រគល់ប័ណ្ណសរសើរជូនក្រុមវេជ្ជបណ្ឌិតមកពីកងទ័ពរំដោះប្រជាជនចិនជើងទី១៥និងជាក្រុមអ្នកជំនាញវេជ្ជសាស្ត្រជើងទី៩នៃសកលវិទ្យាល័យវេជ្ជសាស្ត្រកងទ័ពជើងទឹកចិន។

រសៀលថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១ វ៉ាក់សាំងការពារវីរុសកូវីដ១៩ដែលប្រទេសចិនផ្តល់ជូនប្រទេសកម្ពុជាត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងពីរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមាននិតចិនជូនដល់រាជរដ្ឋាភិបាលនិងព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនកម្ពុជាបានផ្តល់Comment នៅក្រោមការផ្សាយផ្ទាល់ថា សូមអរគុណមិត្តចិន។ នេះគឺជាភស្ដុតាងដ៏ល្អបំផុតនៃចំណងមិត្តភាពចិន និងកម្ពុជា។

ក្នុងបរិបទដែលជំងឺកូវីដ១៩បាននិងកំពុងរាលដាលនៅលើទូទាំងសកលលោក ប្រទេសចិននិងកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ការកសាងសហគមន៍រួមវាសនាតែមួយរវាងចិន - កម្ពុជាទទួលបានការវិវឌ្ឍរីកចម្រើនថ្មីឥតឈប់ឈរ៕ប្រភពវិទ្យុមិត្តភាពកម្ពុជាចិន

Khcct banner

អត្ថបទទាក់ទង