Yearendyearend1140x150

កម្ពុជានិងប្រេស៊ីលជាប្រទេសទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងការពារកូវីដ - ១៩ពីចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

កម្ពុជា៖ ប្រទេសចិនបាននិងកំពុងជួយប្រទេសនានានៅទូទាំងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ ១៩ ជាពិសេសការផ្គត់ផ្គង់វ៉ាក់សាំង។ ក្រសួងសុខាភិបាលរបស់ខ្លួនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាបានយល់ព្រមជាផ្លូវការចំពោះការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំងSinopharm COVID-១៩ របស់ចិន ។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍នេះថា វ៉ាក់សាំងSinopharm COVID-19 ដែលផ្តល់ដោយចិននឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃអាទិត្យទី ៧ ខែកុម្ភៈ។ ដោយវ៉ាក់សាំងនេះ នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដល់ប្រជាជន ដែលមានហានិភ័យខ្ពស់ នៃការឆ្លង COVID-19 ដូចជាបុគ្គលិកពេទ្យ គ្រូ អង្គរក្ស សមាជិកកងកម្លាំងប្រដាប់អាវុធ ម៉ូតូកង់បី អ្នករត់តាក់ស៊ី និងអ្នកប្រមូលសំរាមជាដើម។

រហូតមកដល់ពេលនេះប្រទេសកម្ពុជាបានរាយការណ៍ថា មានករណីឆ្លងកូវីដ -១៩ ចំនួន ៤៧០ ករណីប៉ុន្តែមានចំនួន ៤៥២ នាក់បានជាសះស្បើយឡើងវិញ។

ទន្ទឹមនឹងនេះ វត្ថុធាតុដើមនៃវ៉ាក់សាំងជំនាន់ថ្មី Sinovac COVID-19 ត្រូវបានបង្កើតឡើង ដោយ Sinovac Biotech របស់ចិនបានទៅដល់ទីក្រុង Sao Paulo ប្រទេសប្រេស៊ីលពីទីក្រុងប៉េកាំងកាលពីយប់ថ្ងៃពុធ។

វិទ្យាស្ថានជីវសាស្ត្រ Butantan ដែលជាវិទ្យាស្ថានគ្រប់គ្រងដោយរដ្ឋនៅ Sao Paulo ហើយនឹងចាប់ផ្តើមដំណើរការវត្ថុធាតុដើមទាំងនេះ ទៅជាវ៉ាក់សាំង ដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងការពារកូវីដ - ១៩ នៅក្នុងប្រទេស។

ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងចំនួន ៥៦.៨៧៣ ករណី និងការស្លាប់ចំនួន ១.២៣២ នាក់កាលពីថ្ងៃព្រហស្បតិ៍ ដែលបាននាំចំនួនអ្នកស្លាប់ដល់ទៅ ៩.៣៩៦.២៩៣ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង