Yearendyearend1140x150

កំណើនការងារថ្មីរបស់សហរដ្ឋអាមេរិកតិចជាងការព្យាករណ៍ក្នុងខែមករា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អាមេរិក៖ តាមទិន្នន័យដែលចេញផ្សាយដោយក្រសួងការងារសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានបង្ហាញថា ទោះបីសហរដ្ឋអាមេរិកបានបន្ថែមការងារថ្មីចំនួន ៤៩.០០០ នៅក្នុងខែមករាក៏ដោយ ក៏កំណើនការងាររបស់ប្រទេសនេះ នៅតែទាបជាងការព្យាករណ៍។

ជាមួយនឹងកំណើនការងារថ្មី អត្រាគ្មានការងារធ្វើបានធ្លាក់ចុះដល់ ៦,៣ ភាគរយ គឺទាបជាងខែធ្នូ ០,៤ ភាគរយ។ របាយការណ៍បានចង្អុលបង្ហាញថា កំណើនការងារមិនគ្រប់គ្រាន់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពអត់ការងារធ្វើនៅក្នុងខែមករានោះទេ។ ខណៈសេដ្ឋវិទូបានរំពឹងថា នឹងមានការកើនឡើងនូវការងារចំនួន ១០០,០០០ ដើម្បីរក្សាអត្រាគ្មានការងារធ្វើឱ្យនៅដដែល។

ការិយាល័យស្ថិតិការងារ (BLS) បាននិយាយថា កំណើនការងារនៅក្នុងឧស្សាហកម្មសេវាកម្មនិងការអប់រំត្រូវបានការធ្លាក់ចុះនៅក្នុងវិស័យសេដ្ឋកិច្ច។ ហើយចំនួនការងារនៅក្នុងវិស័យកំសាន្ត បដិសណ្ឋារកិច្ច ការលក់រាយ ការថែទាំសុខភាព ការដឹកជញ្ជូន និងឃ្លាំងស្តុកបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។

លោក Nicole Goldin ជាសមាជិកជាន់ខ្ពស់ម្នាក់ ដែលមិនមែនជាសមាជិកក្រុមប្រឹក្សាអាត្លង់ទិចបាននិយាយថា របាយការណ៍ស្តីពីការងារបង្ហាញពីសញ្ញាដំបូងនៃការជាសះស្បើយឡើងវិញ ទោះយ៉ាងណាដោយសារតែបញ្ហាសន្តិសុខស្បៀង ថ្លៃពេទ្យខ្ពស់ ការអត់ការងារធ្វើខ្ពស់ និងការជាប់គាំងនៃអាជីវកម្មខ្នាតតូច តម្រូវការសង្គ្រោះបន្ទាន់ ត្រូវបានផ្តល់ជូនក្រុមងាយរងគ្រោះជាពិសេសស្ត្រី ប្រជាជជន និងកម្មករដែលមានប្រាក់ចំណូលទាប។

លោកNicole Goldin បានចង្អុលបង្ហាញថា បើគ្មានការជំរុញសេដ្ឋកិច្ចបន្ថែមទៀតទេដូចជា ការនាំកុមារទៅសាលារៀននិងបើកទ្វារសេដ្ឋកិច្ចឡើងវិញ នឹងធ្វើឱ្យទំនុកចិត្តអតិថិជន មានសមត្ថភាពផ្តល់ការងារនិងសមត្ថភាពវិនិយោគ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង