Yearendyearend1140x150

ព្រះវិហារចិនរៀបចំតុបតែងទទួលទេវតាឆ្នាំថ្មី ខណៈកម្មវិធីប្រមូលផ្តុំត្រូវបានលុបចោល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំចិន នឹងចូលមកដល់នៅសប្តាហ៍ក្រោយនេះ។មុនថ្ងៃបុណ្យចូលឆ្នាំចិនមកដល់ ព្រះវិហារចិននៅក្នុងប្រទេសកម្ពុជាមួយចំនួនបានត្រៀមរៀបចំតុបតែងផ្កាភ្ញី ទានធូប គោមបំភ្លឺ និងគ្រឿងសក្ការៈបូជា ដើម្បីទទួលពិធីចូលឆ្នាំថ្មី។

ព្រះវិហារសមាគមចិនទាជីវ 

ព្រះវិហារសមាគមចិនទាជីវ ជាព្រះវិហាមួយកន្លែងដែលមានទីតាំងនៅជិតផ្សារកណ្តាល រាជធានីភ្នំពេញ។ព្រះវិហារនេះបានរៀបចំគ្រឿងរណ្តាំសម្រាប់សែន ការតុបតែងផ្កាភ្ញី ទានធូប និងការបំភ្លឺគោមមានព័ណ៌ចម្រុះគួរជាទីជ្រះថ្លា។

ព្រះវិហារសមាគមចិនទាជីវ 

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកយកព័ត៌មានស៊ីស៊ីថាមស៍ អ្នកគ្រប់គ្រងម្នាក់នៅព្រះវិហារបានថ្លែងថា ព្រះវិហារសមាគមចិនទាជីវ មានអាយុកាលប្រមាណជាង១០០ឆ្នាំ ហើយជារៀងរាល់ឆ្នាំ នៅពេលជិតដល់រដូវកាលសែនចូលឆ្នាំចិនម្តងៗ នៅព្រះវិហារតែងតែមានរៀបចំគ្រឿងសក្ការៈបូជា ការតុបតែងផ្កាភ្ញី ទានធូប និង ការបំភ្លឺគោមមានព័ណ៌ចម្រុះ ដើម្បីទទួលប្រជាពលរដ្ឋខ្មែរសែស្រឡាយចិនមកអុជធូបថ្វាយទេវតាឆ្នាំថ្មី។

ព្រះវិហារសមាគមចិនទាជីវ 

ប៉ុន្តែយ៉ាងណាក្តី ដោយសារតែបច្ចុប្បន្នកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ សង្គេតឃើញថានៅក្នុងថ្ងៃសែនដកជើងធូប មិនសូវមានបងប្អូនកូនចៅចិនមកសែនច្រើនកុះករដូចឆ្នាំមុនៗទេ។ចំណែកការត្រៀមរៀបចំទទួលពិធីចូលឆ្នាំចិនឆ្នាំថ្មីឆ្នាំនេះក៏មានការខុសប្លែកពីឆ្នាំមុនៗដែរដោយមានការកាត់ចោលនូវកម្មវិធីខ្លះៗ ក៏ដូចជាការជួបជុំ និងប្រមូលផ្តុំផ្សេងៗ ដោយអនុវត្តតាមការណែនាំពីសាលាក្រុង និងខាងក្រសួងសុខាភិបាលកម្ពុជាក្នុងការទប់ស្កាត់នៃជំងឺកូវីដ-១៩។

ព្រះវិហារសមាគមចិនទាជីវ 
ព្រះវិហារសមាគមចិនទាជីវ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង