Yearendyearend1140x150

មន្ត្រីប៉ូលីសម្នាក់ត្រូវបានបាញ់សម្លាប់នៅរដ្ឋ New Mexico

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អាមេរិក៖ តាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ប៉ូលីសនៅរដ្ឋញូម៉ិកស៊ិកូ បានបញ្ជាក់ថា ប៉ូលីសនៅក្នុងរដ្ឋមួយត្រូវបានបាញ់សម្លាប់ ដោយជនសង្ស័យម្នាក់ នៅរសៀលថ្ងៃទី ៤ ហើយប៉ូលិសម្នាក់ទៀតបានរងរបួស។

ប៉ូលីសបាននិយាយទៀតថា ការបាញ់ប្រហារបានកើតឡើងនៅលើផ្លូវហាយវ៉េក្បែរទីក្រុង Las Cruces ភាគខាងត្បូងនៃរដ្ឋ New Mexico ខណៈដែលប៉ូលីសកំពុងបើកឡានដេញតាមជនសង្ស័យ។ បន្ទាប់ពីប៉ូលីសម្នាក់ត្រូវបានបាញ់សម្លាប់ ហើយជនសង្ស័យបានបន្តបើកបរឆ្ពោះទៅទិសខាងកើតតាមបណ្តោយផ្លូវហាយវេ ហើយបានបាញ់ទៅលើប៉ូលីសម្នាក់ទៀតដែលកំពុងព្យាយាមស្ទាក់ចាប់រថយន្តនោះ។

ប៉ូលីសដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។ ប៉ូលីសបានបញ្ជាក់ថា ជនសង្ស័យត្រូវបានប៉ូលីសសម្លាប់ ហើយមូលហេតុនៃការបាញ់សម្លាប់កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង