Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Cct 01
Photo 2022 08 27 11.03.25
Website cc time banner  1800 x 300px

សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មជើជាំងជូនកន្ត្រកផ្លែឈើដល់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាដើម្បីអបអរឆ្នាំថ្មី

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មជើជាំងនៅកម្ពុជា នៅថ្ងៃទី ៤ កុម្ភៈនេះ បានជូនកន្ត្រកផ្លែឈើអបអរពិធីបុណ្យឆ្នាំថ្មីប្រពៃណីចិនដល់ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា សមាគមនិកាយទាំង៥ និង សមាគមត្រកូលទាំង១៣ ។

ឧកញ៉ា ជា សឿន ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ដូចជា៖ឧកញ៉ាតេងឡាយ ឧកញ៉ា ថៃ វ៉ាន់ លោក ជា សៀង លោក គង់ សុខហុង លោក បូ រ៉េត លោកសុក ហ៊ុន លេខាប្រចាំការ តំណាងសមាគមនិកាយទាំង៥ តំណាងសមាគមត្រកូលទាំង១៣ និងតំណាងសមាគម អភិវឌ្ឍន៍ពាណិជ្ជកម្ម ជើជាំង នៅកម្ពុជាចូលរួមកម្មវិធី ។

តំណាងសមាគម អភិវឌ្ឍន៍ពាណិជ្ជកម្ម ជើជាំង នៅកម្ពុជា បានជូនកន្ត្រកផ្លែឈើសម្រាប់អបអរពិធីបុណ្យឆ្នាំថ្មីប្រពៃណីចិន ដល់ ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា សមាគមនិកាយទាំង៥ និងសមាគមត្រកូលទាំង១៣ និងជូនពររីករាយឆ្នាំថ្មី ! ប្រកបមុខជំនួញកាន់តែប្រសើរ ! ថវិការហូរចូលកាន់តែច្រើន និងមានសុភមង្គលក្នុងគ្រួសារ !

ឧកញ៉ា ជា សឿន ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា តំណាងដល់ ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា សមាគមនិកាយទាំង៥ និងសមាគមត្រកូលទាំង១៣ ថ្លែងអំណរគុណដល់ ពាក្យជូនពរ និងកន្ត្រកផ្លែឈើអបអរឆ្នាំថ្មី របស់សមាគម អភិវឌ្ឍន៍ពាណិជ្ជកម្ម ជើជាំង នៅកម្ពុជា ។

សមាគមដែលទទួលបានកន្ត្រកផ្លែឈើអបអរឆ្នាំថ្មីពីសមាគម អភិវឌ្ឍន៍ពាណិជ្ជកម្ម ជើជាំង នៅកម្ពុជារួមមាន៖សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា,សមាគមនិកាយចិន ទា ជីវនៅកម្ពុជា,សមាគមនិកាយចិន ហុក គៀន នៅកម្ពុជា, សមាគមចិន ខិ នៅកម្ពុជា, សមាគមខ្មែរចិន ហៃ ណាំ នៅកម្ពុជា ,សមាគម ក្វាង ចាវ នៅកម្ពុជា,សមាគមត្រកូល អ៊ឹង នៅកម្ពុជា, សមាគមត្រកូល គួច នៅកម្ពុជា,សមាគមត្រកូល ហ្គូវនៅកម្ពុជា,សមាគមត្រកូល តាំង នៅកម្ពុជា,សមាគមត្រកូល យ៉ាង នៅកម្ពុជា,សមាគមត្រកូល ភូ នៅកម្ពុជា,សមាគមត្រកូល ឈួ នៅកម្ពុជា,សមាគមត្រកូល ឡាយ នៅកម្ពុជា,សមាគមត្រកូល ឡោ នៅកម្ពុជា,សមាគមត្រកូល ជា នៅកម្ពុជា,សមាគមត្រកូល លីម នៅកម្ពុជា,សមាគមចិន យ៉ាវ ផេង ហុង ហួង នៅកម្ពុជា ។


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង