Yearendyearend1140x150
Img 0571

កូរ៉េខាងត្បូងក្លាយជាប្រទេសទី២ដែលបញ្ចប់ការចរចា«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»ជាមួយកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ YOO Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ។

ភ្នំពេញ៖ ក្រោយពីបើកការចរចារួមគ្នាអស់រយៈពេលជាច្រើនខែមក នៅពេលនេះកម្ពុជា-កូរ៉េ ប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រោយអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ YOO Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ។កម្មវិធីនេះធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កិច្ចព្រៀមព្រៀងនេះ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រឹងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយដោយផ្ដល់នូវប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។

បើតាមឯកឧត្តម ប៉ាន សូរស័ក្ដិ ប្រទេសទាំងពីរជឿជាក់ថាកិច្ចព្រមព្រៀងសេរីទ្វេភាគីនេះ អាចស្ដារឡើងវិញនូវសេដ្ឋកិច្ចប្រទេសទាំងពីឲ្យបានឆាប់រហ័ស ក្នុងកំឡុងពេល និងក្រោយពេលដែលវិបត្តិកូវីដ-១៩ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេភាគី គឺគ្របដណ្ដប់ទៅលើទំនិញមួយចំនួនដូចជា៖ មានស្តង់ដារ បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព វិធានការអនាម័យ ភូគាមអនាម័យ។

​គួរ​បញ្ជាក់​ថា​នៅ​ឆ្នាំ​២​០​១​៩​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​ ​គឺ​មាន​ប្រមាណ​ ​១​.​០​៣​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​បាន​កើន​ឡើង​ប្រមាណ​ ​៦​%​ធៀប​នឹង​ឆ្នាំ​២​០​១​៨​។​ ​កម្ពុជា​គឺជា​ទី​ផ្សារ​នាំចេញ​លំដាប់​ទី​៥​៨​របស់​កូរ៉េ​ខាងត្បូង​។​

កូរ៉េខាងត្បូងក្លាយជាប្រទេសទី២ បន្ទាប់ពីប្រទេសចិនដែលបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។ កាលពី​ថ្ងៃ​ទី​១​២​ ​ខែ​ ​តុលា​ ​កន្លងទៅ​ ​កម្ពុជា​ ​និង​ ​ចិន​ ​បាន​ចុះ​កិច្ច​ ​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​ទ្វេភាគី​ជា​ផ្លូវការ​។​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ ​គឺជា​កិច្ចព្រមព្រៀង​លើក​ទី​១​ ​ហើយ​ ​ដែល​កម្ពុជា​ ​សម្រេច​បានជា​មួយ​បរទេស​។​ ​រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា​ ​ក្រោយ​មាន​កិច្ចព្រមព្រៀង​ ​នេះ​ ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ចិន​នឹង​មានការ​កើន​ឡើង​ ​២​៥​% ​បន្ថែម​ទៀត​៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង