Cct850x100 1
1800px x h300px kh

សាលាបឋមសិក្សាចតុមុខជាប់ជាសាលាគំរូក្នុងការអនុវត្ត«សុខភាពសិក្សាគ្រប់ជ្រុងជ្រោយ»

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ប្រភពរូបភាព៖ Radio Veritas Asia 

ភ្នំពេញ៖ ក្រសួងអប់រំបានបានជ្រើសរើសសាលាបឋមសិក្សាចតុមុខជាប់ជាសាលាគំរូក្នុងការអនុវត្ត«សុខភាពសិក្សាគ្រប់ជ្រុងជ្រោយ»ដំបូងគេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាសេចក្តីប្រកាស នៅក្នុងឆ្នាំសិក្សា២០២០-២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសសាលារៀននេះ ដើម្បីអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយមុនគេ ស្របតាមយុទ្ធសាស្រ្តទាំងប្រាំបួន ដែលបានចែហក្នុងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា។

សេចក្តីប្រកាសបន្តថា ពិធីប្រកាសសាលាបឋមសិក្សាចតុមុខជាសាលារៀនគំរូ ក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ និងប្រារព្ធឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពពាក់ព័ន្ធផ្សេងៗទៀត រួមទាំងតំណាងមាតាបិតា និងតំណាងសិស្សានុសិស្សសរុបប្រមាណ១០០នាក់។

គួរបញ្ជាក់ថា នៅឆ្នាំសិក្សា១៩៧៩-១៩៨០ សាលាបឋមសិក្សាចតុមុខ ជាសាលារៀនដំបូងគេដែលបានបើកបវេសនកាលជាប្រវត្តិសាស្រ្តដើម្បីប្រមូលសិស្សានុសិស្សចូលរៀនវិញ ក្រោយថ្ងៃជ័យជំនះ៧ មករា ១៩៧៩៕


Khcct banner

អត្ថបទទាក់ទង