Cct850x100 1
1800px x h300px kh

ឯកឧត្តមសុខចិន្ដាសោភា៖ឆ្នាំ២០២០គ្មានអ្នកវិនិយោគបរទេសមកសិក្សាពីគម្រោងវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។រូបភាព៖ CDC 

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០ ការបណ្តាក់ទុនវិនិយោគបរទេសនៅកម្ពុជាមិនស្រុតចុះខ្លាំងទេ គឺធ្លាក់ចុះតែ១២%ប៉ុណ្ណោះ ព្រោះថាការណ៍ដែលអ្នកវិនិយោគសម្រេចចិត្តមកបណ្តាក់ទុនក្នុងឆ្នាំ២០២០ គឺត្រូវសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅពីលក្ខខណ្ឌនិងអំណោយនៃការវិនិយោគតាំងពីឆ្នាំ២០១៧ ឬ២០១៨ មកម្ល៉េះ។ប៉ុន្តែនៅក្នុង២០២០ គ្មានអ្នកវិនិយោគបរទេសមកសិក្សាពីគម្រោងវិនិយោគនៅកម្ពុជានៅទេ។

ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ទោះបីជានៅក្នុងឆ្នាំ២០២០ ប្រទេសកម្ពុជាបានជួបនូវវិបត្តិកូវីដ១៩ក៏ដោយ ក៏ការបណ្តាក់ទុនវិនិយោគបរទេសនៅកម្ពុជាមិនស្រុតចុះខ្លាំងដែរ ពោលគឺធ្លាក់ចុះតែ១២%ប៉ុណ្ណោះ។

ឯកឧត្តម សុខ ចិន្ដាសោភា ពន្យល់ថា ការមិនស្រុតចុះខ្លាំងនៃការវិនិយោគនៅកម្ពុជានេះ គឺដោយសារតែអ្នកដែលមកបណ្តាក់ទុននៅឆ្នាំ២០២០ បានមកសិក្សាស្រាវជ្រាវពីឱកាសវិនិយោគនៅប្រទេសកម្ពុជាតាំងពី២០១៧ ឬ២០១៨ មកម្លេះ។ ចំណែករហូតដល់ពេលឆ្នាំ២០១៩ ក៏សម្រេចរៀបចំគម្រោង ហើយនៅឆ្នាំ២០២០នឹងទៅដាក់វិនិយោគនៅកម្ពុជាតែម្តង។

ប៉ុន្តែសម្រាប់គម្រោងវិនិយោគនៅក្នុងឆ្នាំ២០២១នេះ ឯកឧត្តម សុខ ចិន្ដាសោភា មិនហ៊ានអះអាងពីក្តៅរំពឹងរបស់ខ្លួនឡើយ។មិនហ៊ាននេះ គឺដោយសារ ព្រោះសង្គេតឃើញថានៅក្នុងឆ្នាំ២០២០ មិនមានអ្នកវិនិយោគបរទេសណាមកសិក្សាពីគម្រោងវិនិយោគនៅកម្ពុជាទេ។កាល មិនមានអ្នកវិនិយោគបរទេសមកសិក្សា ព្រោះតែភ័យខ្លាចនៃការឆ្លងនៃវីរុសកូវីដ១៩ ក៏ដូចជាភាពស្មុគស្មាញនិងជួបការលំបាកនៃការធ្វើដំណើរផ្សេងៗ។ ជាពិសេសគឺការធ្វើតេស្ត និងចត្តាឡីស័ក មុននឹងចេញចូលទាំងប្រទេសកម្ពុជា ព្រមទាំងប្រទេសរបស់ខ្លួន ដែលការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅពេលមកដល់កម្ពុជា និង១៤ថ្ងៃទៀតពេលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។

ឯកឧត្តម សុខ ចិន្ដាសោភា បានអះអាងថា ជាគោលការណ៍គម្រោងវិនិយោគមួយ លុះត្រាតែមានការសិក្សាស្រាវជ្រាវពីគម្រោងមុន ដោយអ្នកវិនិយោគមកប្រទេសកម្ពុជា ដើម្បីសិក្សាជាមួយក្រុមហ៊ុននានា និងអ្នកស្រាវជ្រាវទើបអាចចេញជាលទ្ធផលការសម្រេចនៃការវិនិយោគនៅកម្ពុជា។

តែយ៉ាងណាក៏ដោយ បើទោះបីក្នុងឆ្នាំ២០២០គ្មានអ្នកវិនិយោគបរទេសមកសិក្សាពីគម្រោងវិនិយោគ ក៏រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបន្ថែមរិះរកមធ្យោបាយផ្សេងៗតាមរយៈការអនុវត្តច្បាប់ថ្មី អនុក្រឹត្យថ្មី ដោយអាចធ្វើការទំនាក់ទំនងគ្នាតាមប្រព័ន្ធអនឡាញ។ ទន្ទឹមនេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានខិតខំរិះរកដំណោះស្រាយ ក្តោបក្តាប់សភាពការណ៍ឲ្យច្បាស់ ដោយបានធ្វើការទំនាក់ទំនងជាមួយឯកអគ្គរាជទូតប្រទេសមួយចំនួនដូចជា ឯកឧត្តមឯកអគ្គរាជទូតប្រទេសចិន ជប៉ុន កូរ៉េ និងបន្ទាប់ទៀតខ្ញុំនឹងជួបឯកអគ្គរាជទូតប្រទេសឥណ្ឌា ឯកអគ្គរាជទូតថ្មីរបស់ប្រទេសសាំងហ្គាពួរ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។នេះបើតាមការអះអាងរបស់ឯកឧត្តម សុខ ចិន្ដាសោភា៕

Khcct banner

អត្ថបទទាក់ទង