Cct850x100 1
1800px x h300px kh

កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩បន្ថែមទេ និងមានករណីជាសះស្បើយម្នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កម្ពុជារកឃើញថា មិនមានអ្នកឆ្លងកូវីដ១៩បន្ថែមទេ ហើយមានករណីជាសះស្បើយម្នាក់ដែលជាស្រ្តីជនជាតិខ្មែរធ្វើការជាពលករនៅប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦៦នាក់ (ស្រី១៦២នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧៩នាក់ (ស្រី៩៥នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៨៧នាក់(ស្រី ៦៧នាក់) អ្នកព្យាបាលជាសះស្បើយចំនួន៤៤៤នាក់(ស្រី ១៤៧នាក់)។

ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ២២នាក់ (ស្រី១៥នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០២នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ០០នាក់ (ស្រី ០០នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិន ចំនួន ០៣នាក់ (ស្រី០៣នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តបន្ទាយមានជ័យ ចំនួន ១២នាក់ (ស្រី ១០នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តឧត្តរមានជ័យ ចំនួន ០០នាក់ (ស្រី ០០នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៥នាក់ (ស្រី០១នាក់)៕

ក្រសួងសុខាភិបាលកម្ពុជា


Khcct banner

អត្ថបទទាក់ទង