Yearendyearend1140x150
Img 0571

ផ្លូវ៧០គមក្នុងគម្រោង«អភិវឌ្ឍកោះរ៉ុង»សម្រេច៤០ភាគរយ និងគ្រោងបញ្ចប់ឆាប់ៗនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្លូវ៧០គមក្នុងគម្រោង«អភិវឌ្ឍកោះរ៉ុង»។រូបភាព៖រដ្ឋបាលខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបោះទុន៣៥លានដុល្លារ សាងសង់ផ្លូវប៉េតង់ប្រវែង ៧០គីឡូម៉ែត្រ នៅលើកោះរ៉ុងដល់ពេលនេះសម្រេចបានប្រមាណ៤០ភាគរយ និងគ្រោងបញ្ចប់នៅក្នុងខែ កក្កដា ឆ្នាំ ២០២១។

មន្ត្រីនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងប្រាប់សារប័ត៌មានស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកំពុងសាងសង់ផ្លូវលើផែនការមេរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍កោះរ៉ុង។

បើតាមលោក ឃាង ភារម្យ ផ្លូវនោះមានប្រវែង ៧០គម សម្រេចបានប្រមាណ៤០ភាគរយ ថ្ងៃចាប់ផ្ដើមសាងសង់ ១៤ខែ កក្កដា ឆ្នាំ ២០២០ គ្រោងនឹងបញ្ចប់នៅក្នុងខែ កក្កដា ឆ្នាំ ២០២១ តែយ៉ាងណាក៏ដោយដោយសារអាកាសធាតុនៅលើកោះវាអាចនឹងមានភាពប្រែប្រួលបន្តិចបន្តួច។

សូមបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានកិច្ចសន្យាជួលកោះរ៉ុង៩៩ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីដ្ឋានទេសចរធម្មជាតិ។ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏បានប្រកាសគម្រោងវិនិយោគលើការកសាងអាកាសយានដ្ឋាន និងស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យផងដែរ។

លោក ឃាង ភារម្យ បានថ្លែងថា គម្រោងកសាងអាកាសយានដ្ឋាននេះ បច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កំពុងកែសម្រួលប្លង់មេ អាចសួរបញ្ជាក់ទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។

ចំណែកឯកលោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ ខាងអាកាសចរណ៍ស៊ីវិលគិតមកដល់ថ្ងៃទី ១ កុម្ភៈនេះ មិនទាន់ទទួលបានរបាយការណ៍ស្តីពីគម្រោងនោះឡើយទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង