Yearendyearend1140x150

ហុងគ្រីផ្គើននឹងសហភាពអ៊ឺរ៉ុបក្នុងការចុះកិច្ចព្រមព្រៀងចាក់វ៉ាក់សាំងកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ហុងគ្រី៖ ចំពេលមានបញ្ហាជុំវិញ AstraZeneca សុំពន្យាពេលនៃការផ្តល់វ៉ាក់សាំង ហុងគ្រីបានងាកចេញពីទីក្រុងព្រុចសែល ហើយកំពុងសំឡឹងទៅខាងកើតសម្រាប់ជំរើសផ្សេងទៀត។

ហុងគ្រីបានទិញវ៉ាក់សាំង Sputnik V ចំនួន ២ លានដូសរួចទៅហើយដែលរំពឹងថានឹងមកដល់នៅចុងខែនេះ។ ឥឡូវប្រទេសនេះបានឯករាជ្យពីទីក្រុងប្រ៊ុចសែល បានអនុម័តការចាក់ថ្នាំ AstraZeneca របស់ចក្រភពអង់គ្លេសសម្រាប់ការប្រើប្រាស់ជាបន្ទាន់។

ទោះយ៉ាងណាក៏ដោយយោងទៅតាមច្បាប់ពីសហភាពអឺរ៉ុប Astrazeneca មិនអាចចែកចាយវ៉ាក់សាំងរបស់ខ្លួន ដោយឯករាជ្យទៅរដ្ឋជាសមាជិកណាមួយបានទេ ដែលមានន័យថាប្រទេសហុងគ្រីត្រូវរង់ចាំឱ្យមានការអនុម័តពីប្រទេសអង់គ្លេស។

លោកនាយករដ្ឋមន្រ្តី Viktor Orban បាននិយាយថា ប្រទេសហុងគ្រីអាចចាក់វ៉ាក់សាំងបានកន្លះលាននាក់ក្នុងមួយថ្ងៃ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពបានអះអាងថា វាពិតជាលំបាកណាស់សម្រាប់ប្រទេសនេះ។

លោក Balazs Rekassy ទីប្រឹក្សាសុខភាពរបស់អភិបាលក្រុង Budapest បានមានប្រសាសន៍ថា ប្រទេសហុងគ្រីមិនពូកែខាងគ្រប់គ្រងបញ្ហាទេ តែរដ្ឋាភិបាលហុងគ្រីគឺធ្វើបានល្អក្នុងការទិញវ៉ាក់សាំងនេះ ហើយតម្លៃមិនមែនជាបញ្ហាឡើយ។ ទាក់ទងជាមួយសំនួរមួយទៀតថា ហុងគ្រីអាចចាក់វ៉ាក់សាំងបានកន្លះលាននាក់ក្នុងមួយថ្ងៃ ឬចុងសប្តាហ៍ គឺមិនអាចទៅរួចទេ។

ទីភ្នាក់ងារឪសថអឺរ៉ុប ត្រូវបានគេរំពឹងថានឹងបង្ហាញសេចក្តីសម្រេចរបស់ខ្លួនលើថ្នាំ AstraZeneca ឱ្យបានឆាប់នៅថ្ងៃសុក្រ។ ប្រសិនបើ ត្រូវបានអនុម័ត ហុងគ្រីអាចនឹងក្លាយជាប្រទេសដំបូងគេ ដែលចាប់ផ្តើមចាក់វ៉ាក់សាំងនៅចំពោះមុខរដ្ឋសមាជិកអឺរ៉ុបរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង