Yearendyearend1140x150
Img 0571

ក្រសួងសុខសភិបាលឱ្យប្រយ័ត្នឆ្លង«ជំងឺផ្តាសាយបក្សី»ក្នុងកំឡុងពិធីសែនដូនតា

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការការពារសុខភាពពីការឆ្លងជំងឺផ្តាសាយបក្សី នារដូវបុណ្យ និងពិធីសែនដូនតាផ្សេងៗខាងមុខនេះ។ នេះបើតាមសេចក្តីណែនាំក្រើនរំលឹករប់ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

យោងតាមសេក្តីប្រកាស ដើម្បីការពារខ្លួនពីជំងឺផ្តាសាយបក្សី ក្រសួងសុខាភិបាលបានឱ្យប្រជាពលរដ្ឋគ្រប់រូបអនុវត្តឱ្យខាងតែបាននូវវិធានការណ៍មួយចំនួនដូចជា៖ ត្រូវលាងដៃ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត បន្ទាប់ពីប៉ះពាល់សត្វ បោចសំអាតសត្វបសុបក្សី ឬប្រភពផ្សេងៗដែលអាចជាប្រភពចម្លងមេរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ និងចម្អិនបានឆ្អិនល្អ។

មួយវិញទៀត ត្រូវជៀសវាងចូលទៅកន្លែងចិញ្ចឹមសត្វ(បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ជៀសវាងប្រជ្រៀរគ្នានៅពេលទៅទិញម្ហូបអាហារ ជាពិសេសត្រូវត្រៀមលក្ខណៈពីចម្ងាយ ចៀសវាងការកកស្ទះនៅតាមទីផ្សារឬហាង នៅក្នុងថ្ងៃតែមួយ ឬក្នុងថ្ងៃមានពិធីជាដើម។

សេចក្តីប្រកាសបន្ថែមថា បើសង្ស័យថាឆ្លងវីរុសផ្តាសាយបក្សី ដោយរោគសញ្ញាទូទៅមាន គ្រុនក្តៅលើសពី៣៨.៥អង្សាសេ ក្អក និងពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់បសុបក្សីឈឺឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា សូមទូរស័ព្ទទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥។

ក្រសួងសុខាភិបាលក៏បានលើកទឺកចិត្តឱ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នក និងក្រុមគ្រួសារកុំឱ្យមានការឆ្លងជំងឺផ្តាសាយបក្សី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ជំងឺផ្តាសាយបក្សី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង