Yearendyearend1140x150

ក្រសួងការពារជាតិអាមេរិកថាក្រុមតាលីបង់មិនបានបំពេញតាមការសន្យារបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកនាំពាក្យក្រសួងការពារជាតិលោក John Kirby ប្រភពរូបមកពី South China Morning Post

អាមេរិក៖ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅទីក្រុងវ៉ាស៊ីនតោន ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់នៅថ្ងៃទី ២៨ ថា ក្រុមតាលីបង់ មិនបានបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកទេ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក John Kirby បាននិយាយ នៅក្នុងសន្និសីទកាសែតនៅថ្ងៃនោះថាពួកតាលីបង់ មិនបានបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តាច់ទំនាក់ទំនងជាមួយក្រុមភេរវករនិងបញ្ឈប់ការវាយប្រហារទៅលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានឡើយ។

លោកJohn Kirby បាននិយាយថា វាពិបាកក្នុងការមើលផ្លូវចេញតាមរយៈការចរចា ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថានតាមរយៈការចរចានេះ ដោយអាមេរិកមិនទាន់បានសម្រេចចិត្ត លើទំហំនៃអនាគតយោធាអាមេរិកនៅអាហ្វហ្គានីស្ថាននោះទេ។

ជំនួយការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក Jack Sullivan បាននិយាយជាមួយលោក Hamdullah Muhib ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីនៅថ្ងៃទី ២២ ថា សហរដ្ឋអាមេរិកនឹងវាយតម្លៃថាតើតាលីបង់ បានផ្តាច់ទំនាក់ទំនងជាមួយក្រុមភេរវករ កាត់បន្ថយអំពើហឹង្សា និងចូលរួមជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានហើយឬនៅ។

សហរដ្ឋអាមេរិក បានបើកសង្រ្គាមនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាក្នុងឆ្នាំ ២០០១ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងក្រុមតាលីបង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅចុងខែកុម្ភៈឆ្នាំ ២០២០ ។ សហរដ្ឋអាមេរិកបានសន្យាថានឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានពីប្រមាណ ១៣.០០០ នាក់ទៅ ៨.៦០០ នាក់ក្នុងរយៈពេល ១៣៥ ថ្ងៃ។ ក្រុមតាលីបង់បានសន្យាថា នឹងមិនអនុញ្ញាតឱ្យសមាជិកនៃអង្គការដទៃទៀតរួមទាំងអាល់កៃដា ប្រើប្រាស់ដីអាហ្វហ្គានីស្ថាន ដើម្បីគំរាមកំហែងដល់សន្តិសុខរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង