Cct850x100 1
1800px x h300px kh

អារ៉ាប៊ីសាអូឌីតចាប់ខ្លួនបុគ្គលិក ៣២ នាក់ពាក់ព័ន្ធនឹងអំពើពុករលួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អារ៉ាប៊ីសាអូឌីត៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅទីក្រុង Riyadh យោងតាមរបាយការណ៍របស់ សារព័ត៌មានអារ៉ាប់ប៊ីសាអូឌីតនៅថ្ងៃទី ២៧ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចាប់ខ្លួនជនសង្ស័យ ៣២ នាក់ ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលទឹកប្រាក់ចំនួន ១១.៥៩ ពាន់លានដុល្លារ។

យោងតាមរបាយការណ៍រដ្ឋបាល ត្រួតពិនិត្យ និង ប្រឆាំងអំពើពុករលួយរបស់អារ៉ាប៊ីសាអូឌីត និងធនាគារកណ្តាលអារ៉ាប៊ីសាអូឌីត សហការក្នុងការស៊ើបអង្កេតលើករណីពុករលួយ។ ក្នុងករណីនេះបុគ្គលិកធនាគារមួយចំនួនត្រូវបានគេសង្ស័យថា បានទទួលសំណូក ដើម្បីជួយក្រុមដែលបានរៀបចំទុកនូវចំនួនទឹកប្រាក់យ៉ាងច្រើនពីប្រភពដែលមិនស្គាល់ និងផ្ទេរប្រាក់នៅខាងក្រៅអារ៉ាប៊ីសាអ៊ូឌីត។ បន្ទាប់ពីការស៊ើបអង្កេតគណនីធនាគារពាក់ព័ន្ធវាត្រូវបានគេរកឃើញថា មានទឹកប្រាក់សរុបជាង ១១.៥៩ ពាន់លានដុល្លារ ត្រូវបានផ្ទេរទៅបរទេស។

តាមរបាយការណ៍ បានរាយការណ៍ថាក្នុងចំណោមមនុស្ស ៣២ នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងករណីនេះ មានបុគ្គលិកធនាគារ កងរាជអាវុធហត្ថ ពលរដ្ឋអារ៉ាប៊ីសាអូឌីត និងជនបរទេស។

រដ្ឋបាលត្រួតពិនិត្យនិងប្រឆាំងអំពើពុករលួយរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ថា បុគ្គលិកខាងលើត្រូវបានចាប់ខ្លួនពីបទសង្ស័យទទួលសំណូក ការបន្លំប្រើប្រាស់តួនាទីរបស់ពួកគេ ដើម្បីចំណេញផ្នែកសេដ្ឋកិច្ចនិងការលាងលុយកខ្វក់ ហើយការិយាល័យនឹងបន្តបង្ក្រាបអំពើពុករលួយនេះ៕

Khcct banner

អត្ថបទទាក់ទង