Cct850x100 1
1800px x h300px kh

ការសាងសង់ផ្លូវថ្នល់ទាំង៣៨ខ្សែនៅសៀមរាបសម្រេចបានជាង ១០ភាគរយហើយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ គិតពីពេលចាប់ផ្ដើមរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ នៅក្នុងខេត្តសៀមរាប សម្រេចបាន ១០,៤៣%ហើយ។នេះបើយោងតាមរបស់បាយការណ៍ពី្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅថ្ងៃទី ២៨ មករា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ រួមមាន៖ កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ចំនួន ១៣ខ្សែ ប្រវែង ២៦,៥៣គីឡូម៉ែត្រ សម្រេចបាន ១០,១០% កងវិស្វកម្មសម្ដេចតេជោ ហ៊ុនសែន សៀមរាប ចំនួន ៨ខ្សែ ប្រវែង ២៤,៤៧គីឡូម៉ែត្រ សម្រេចបាន ៨,៧៦% កងវិស្វកម្មសម្ដេចតេជោខេត្តសៀមរាប ចំនួន ៦ខ្សែ ប្រវែង ១១,៩០គីឡូម៉ែត្រ សម្រេច១៨,០៥% នាយកដ្ឋានជួលជុលនិងថែទំាផ្លូវថ្នល់នៃក្រសួងសាធារណការនិងដឹកជញ្ជូន ចំនួន ៤,៥ខ្សែ ប្រវែង ២០,៩០គីឡូម៉ែត្រ សម្រេចបាន៨,៨៧% នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លុវនៃក្រសួងសាធារណការនិងដឹកជញ្ជូន ចំនួន ៥ខ្សែ ប្រវែងសរុប ១៤,៣២គីឡូម៉ែត្រ សម្រេចបាន ៧,៧៨% និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ចំនួន ១,៥ខ្សែ ប្រវែង ១១,៦២គីឡូម៉ែត្រ សម្រេចបាន៨,៩៨%។

ចំណែកឯ ការងារសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀងរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការនិងដឹកជញ្ជូន ៤២ខ្សែ ប្រវែង៣៣,៦៤គីឡូម៉ែត្រ សម្រេចបាន២៩,៦៨%។

ទន្ទឹមនេះ ដើម្បីជាការរួមចំណែកលើកតម្កើងសោភណភាពនិងបរិស្ថានក្រុងសៀមរាបឡេីងវិញ ប្រជាពលរដ្ឋ ៤០៥គ្រួសារ ស្មើ ៩៤% បានស័្មគ្រចិត្តរុះរើសំណង់បណ្តោះអាសន្នរបស់ខ្លួន ចេញពីច្រាំងនិងដីចំណីស្ទឹងសៀមរាប តាមការអំពាវនាវរបស់រដ្ឋបាលខេត្ត ទៅតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក ក្នុងនោះប្រជាពលរដ្ឋ ៣១២ គ្រួសារ បានរុះរើរួច៕


Khcct banner

អត្ថបទទាក់ទង