Yearendyearend1140x150

ប្រទេសចិនចាប់ផ្តើមហាមឃាត់ការនេសាទរយៈពេល១០ឆ្នាំដើម្បីការពារត្រីគល់រាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ ខេត្តឈីងហៃភាគពាយព្យប្រទេសចិន បានចេញសេចក្តីជូនដំណឹងមួយនៅដើមខែនេះនៃការហាមឃាត់ការនេសាទរយៈពេល ១០ ឆ្នាំនៅលើបឹងឈីងហៃ ក្នុងកិច្ចប្រឹងប្រែងការពារត្រីគល់រាំងនិងប្រព័ន្ធអេកូឡូស៊ីរបស់បឹង។

ត្រីគល់រាំង គឺជាប្រភេទត្រី ដែលជិតផុតពូជដែលភាគច្រើនត្រូវបានគេរកឃើញនៅក្នុងខេត្តឈីងហៃហើយអាជ្ញាធរមូលដ្ឋានបានខិតខំ ដើម្បីសម្រួលដល់ការធ្វើចំណាកស្រុកនិងការពារប្រភេទសត្វទាំងនោះ។

ចាប់ពីដើមទស្សវត្សឆ្នាំ ១៩៨០ រដ្ឋាភិបាលខេត្តបានអនុវត្តវិធានការណ៍ចំនួន ៣ ជុំ ដើម្បីកំនត់ការចាប់ត្រីគល់រាំង ចាប់ពីខែមករាឆ្នាំ ២០០១ ដល់ខែធ្នូឆ្នាំ ២០២០ រដ្ឋាភិបាលបានអនុវត្តវិធានការណ៍ចំនួនពីរជុំ ជាបន្តបន្ទាប់ ដែលរួមមានការហាមឃាត់ការនេសាទនិងការចិញ្ចឹមសិប្បនិម្មិត។

ការហាមឃាត់ការនេសាទរយៈពេល ១០ ឆ្នាំដែលចូលជាធរមានក្នុងខែនេះ គឺជាវិធានការណ៍ទី ៦ ដើម្បីការពារត្រីប្រភេទនេះ។ ក្នុងអំឡុងពេលហាមឃាត់ការនេសាទ អង្គភាពឬបុគ្គលទាំងឡាយត្រូវបានហាមឃាត់មិនឱ្យនេសាទត្រីនៅបឹងឈីងហៃ ការទិញ ដឹកជញ្ជូន ស្តុក និងលក់ត្រី។

វាក៏ត្រូវបានហាមឃាត់មិនឱ្យសណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឿងបរិភោគផ្សេងៗដំណើរការនិងលក់ចំណីត្រីគល់រាំងនេះឡើយ។ ជនណាដែលល្មើសនឹងបទប្បញ្ញត្តិខាងលើត្រូវទទួលទោសពីមន្ទីរពាក់ព័ន្ធស្របតាមច្បាប់។

បឹងឈីងហៃដែលស្ថិតនៅភាគឦសាននៃខ្ពង់រាបឈីងហៃ - ទីបេ គឺជាបឹងទឹកប្រៃធំជាងគេ របស់ចិនហើយក៏ជាតំបន់ដីសើមដ៏សំខាន់នៅទូទាំងពិភពលោកផងដែរ។ ធនធានបម្រុងនៃបឹងឈីងហៃ រហូតមកដល់ពេលនេះឈានដល់ ១០០.៤០០ តោនកើនឡើង ៧.៤០០ តោនឬ ៧.៩ ភាគរយបើធៀបនឹងឆ្នាំមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង