Cct850x100 1
1800px x h300px kh

កម្ពុជាចាត់ទុក«វិស័យអចលនទ្រព្យ និងសំណង់»ជាជន្ទល់សេដ្ឋកិច្ច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក វង្សី វិស្សុត​ 

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអចលនទ្រព្យ និងសំណង់ ជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំសម្រាប់ជួយស្តារសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២១ ហើយរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ដើម្បីថែទាំវិស័យនេះ ក្នុងពេលដែលកម្ពុជា​ជួបវិបត្តិ​។

រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក វង្សី វិស្សុត​ បានថ្លែងចាត់ទុកវិស័យអចលនទ្រព្យ និងសំណង់ ជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ជួយសេដ្ឋកិច្ចកម្ពុជានៅពេលដែលប្រទេសកម្ពុជាជួបវិបត្តិកូវីដ-១៩ ។ការថ្លែងបែបនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែល។

បើតាមលោក វង្សី វិស្សុត​ ក្នុងពេលកម្ពុជាជួបវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលរំពឹងថា វិស័យអចលនទ្រព្យ និងសំណង់ ធ្លាក់ពី១០​ភាគ​រយ​មកត្រឹម៥ភាគរយ តែការប៉ាន់ស្មាននេះគឺពីការរំពឹងដោយហេតុថា វិស័យនេះធ្លាក់ចុះក្នុងកម្រិកតិច ហើយបច្ចុប្បន្នបានកំពុងកើនឡើងវិញបណ្តើរៗ។

លោក វង្សី វិស្សុត​ បានថ្លែងថា "ខ្ញុំគិតថា មកដល់ពេលនេះរដ្ឋជាគោលនយោបាយត្រូវថែទាំវិស័យនេះ ដោយសារ វិស័យអចលនទ្រព្យ និងសំណង់ គឺជាជន្ទល់សេដ្ឋកិច្ចមួយនៅពេលយើងជួបវិបត្តិ ចឹងបានជាយើងមានគោលនយោបាយមួយមិនយកពន្ធលើផ្ទះ ឬខុនដូដែលមានតម្លៃទាបជាង៧ម៉ឺនដុល្លារ"

រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក វង្សី វិស្សុត​ បានសង្កត់ធ្ងន់ថា ដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាលមិនយកពន្ធលើផ្ទះ ឬខុនដូដែលមានតម្លៃទាបជាង៧ម៉ឺនដុល្លារ បាននឹងកំពុងនាំឱ្យវិស័យទិញលក់មានការងើបឡើងវិញ។ចំណែកដុខដូ ឬផ្ទះលក់ថ្លៃៗបានធ្លាក់ចុះ៕

Khcct banner

អត្ថបទទាក់ទង