Yearendyearend1140x150

សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាឧបត្ថម្ភថវិកាសម្រាប់គាំទ្រមូលនិធិគន្ធបុប្ផា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរ-ចិន បានឧបត្ថម្ភថវិកាសរុបទាំង៣លើកចំនួនប្រមាណជាង ២ពាន់លានរៀល និងប្រាក់ដុល្លារប្រមាណជាង៧រយលានដុល្លារអាមេរិក សម្រាប់គាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា។ថវិការទាំងអស់នេះ ត្រូវបានអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានប្រគល់ជូនដល់ឯកឧត្តម អូន ព័ន្ធមុនីរ៍ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជានៅថ្ងៃទី២៥ ខែមករានេះ។

ថ្លែងក្នុងកម្មវិធី អ្នកឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់ថា ចាប់តាំងពីសម្តេចហ៊ុន សែន បានប្រកាសបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជាមក សប្បុរសជន បងប្អូនខ្មែរ-ចិន បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយទ្រទ្រង់មន្ទីពេទ្យគន្ធបុប្ផា ក្នុងការព្យាបាល និងសង្គ្រោះកុមារកម្ពុជា។

បើតាមអ្នកឧកញ៉ា គិតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ គឺជាលើកទី៣ ដែលសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បាននាំយកថវិការបស់សប្បុរសជនដែលបានឧបត្ថម្ភតាមរយៈសមាគមសម្ព័ន្ធខ្មែរចិនទៅគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ សរុបថវិកាឧបត្ថម្ភទាំង៣លើកប្រមាណជាង ២ពាន់លានរៀល និងប្រាក់ដុល្លារប្រមាណជាង៧រយលានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលទាំងសមាជិក និងសប្បុរសជនមួយចំនួន ដែលបានទៅឧបត្ថម្ភដោយខ្លួនឯងនៅមន្ទីរពេទ្យគន្ធបុប្ផា។

អ្នកឧកញ៉ា ពុង ឃាវសែ សង្ឃឹមថាថវិកាលើកនេះនឹងចូលរួមចំណែកដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន មន្ទីរពេទ្យនេះនឹងបន្តដំណើរការជួយសង្គ្រោះដល់កុមារកម្ពុជាកាន់តែប្រសើរថែមទៀត។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយដែលសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា យកថវិកាដែលប្រមូលបានប្រគលជូនដល់មូលនិធិគន្ធបុប្ផា ដោយលើកទី១ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ឧបត្ថម្ភថវិកាចំនួន២១៧,៤៩២,៨០០រៀល និង ៥០២,១៨០ ដុល្លារអាមេរិក។ លើកទី២ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ឧបត្ថម្ភថវិកាចំនួន ៨៨,៧១៦,៥៤០រៀល និង ១៧៥,៩៨៤.៩៦ ដុល្លារអាមេរិក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង