Yearendyearend1140x150

កម្ពុជាមិនមានករណីឆ្លងកូវីដថ្មីបន្ថែមទេនិងព្យាបាលជាសះស្បើយ០៤នាក់បន្ថែម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ កម្ពុជាមិនមានករណីឆ្លងកូវីដថ្មីបន្ថែមនោះទេ ហើយមានករណីជាសះស្បើយ ចំនួន០៤នាក់ក្នុងនោះជាពលករខ្មែរដែលត្រលប់មកពីថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៥៨នាក់ (ស្រី១៥៦នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧៦នាក់ (ស្រី៩៤នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៨២នាក់(ស្រី ៦២នាក់) អ្នកព្យាបាលជាសះស្បើយចំនួន៤០៩នាក់(ស្រី ១២៥នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៤៩នាក់ (ស្រី៣១នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០១នាក់(ស្រី ០០នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ០៩នាក់ (ស្រី ០៦នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិន ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តបន្ទាយមានជ័យ ចំនួន ២៦នាក់ (ស្រី ១៧នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តឧត្តរមានជ័យ ចំនួន ០២នាក់ (ស្រី ០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៩នាក់ (ស្រី០៥នាក់)៕


ក្រសួងសុខាភិបាលកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង