Yearendyearend1140x150

សាធារណរដ្ឋអាហ្វ្រិកកណ្តាលប្រកាសស្ថានភាពអាសន្នរយៈពេល១៥ថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អាហ្រ្វិក៖ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ វិមានប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានប្រកាសនៅល្ងាចថ្ងៃទី ២១ ថា ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃនោះ ប្រទេសនឹងចូលក្នុងស្ថានភាពអាសន្នរយៈពេល ១៥ ថ្ងៃ ដើម្បីបង្ក្រាបអំពើហិង្សាដោយក្រុមប្រដាប់អាវុធ។

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលលោក Albert Yaloke Mokpeme បានបញ្ជាក់ថា ក្នុងគ្រាអាសន្ននេះមន្ទីរនិងជនសង្ស័យពាក់ព័ន្ធអាចត្រូវចាប់ខ្លួនជន ដោយផ្ទាល់ដោយគ្មានការអនុញ្ញាតពីព្រះរាជអាជ្ញា។

ថ្មីៗនេះក្រុមប្រដាប់អាវុធបានបើកការវាយប្រហារជាញឹកញាប់នៅតាមបណ្តាខេត្តនៃអាហ្វ្រិកកណ្តាលនិងបានព្យាយាមចូលលុកលុយរដ្ឋធានី Bangui ។ រដ្ឋាភិបាលអាហ្វ្រិកកណ្តាលបានចោទប្រកាន់រឿងនេះថា ជាចេតនារបស់អតីតប្រធានាធិបតី Bozize ក្នុងការធ្វើរដ្ឋប្រហារ។

សង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលកាលពីខែធ្នូឆ្នាំ ២០១២ ។ នៅខែមីនាឆ្នាំបន្ទាប់លោកប្រធានាធិបតីបូ Bozize ត្រូវបានផ្ដួលរំលំនិងបង្ខំឱ្យនិរទេសខ្លួន។ អង្គការសហប្រជាជាតិបានបញ្ជូនកងរក្សាសន្តិភាពទៅកាន់អាហ្វ្រិកកណ្តាលក្នុងឆ្នាំ ២០១៤ ។ នៅខែធ្នូឆ្នាំ ២០១៩ Bozizeបានវិលត្រឡប់ទៅអាហ្វ្រិកកណ្តាលដោយត្រៀមចូលរួមការបោះឆ្នោតប្រធានាធិបតីនៅខែធ្នូឆ្នាំ ២០២០ ។ នៅដើមខែធ្នូឆ្នាំ ២០២០ លោក Bozize ត្រូវបានដកហូតតំណែងជាបេក្ខជនប្រធានាធិបតីហើយលោកប្រធានាធិបតី Tuvadra បច្ចុប្បន្នត្រូវបានជាប់ឆ្នោតជាថ្មី ក្នុងការបោះឆ្នោតប្រធានាធិបតីជាបន្តបន្ទាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង