Yearendyearend1140x150

សម្តេច ហ៊ុន សែននឹងទៅទទួលវ៉ាក់សាំងចិនដោយផ្ទាល់នៅព្រលានយន្តហោះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ២២ មករានេះបានប្រកាសថា សម្តេចនឹងធ្វើដំណើរទៅទទួលវ៉ាក់សាំងចិនចំនួន៣០ម៉ឺនដូសដែលនឹងគ្រោងដឹកមកកម្ពុជានៅក្នុងខែកុម្ភៈ។ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន«តេជោសែនសាធារណការ និងដឹកជញ្ជូន»។

សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា រដ្ឋាភិបាលប្រទេសចិន បានយល់ព្រមផ្តល់វ៉ាក់សាំងមកប្រទេសកម្ពុជាចំនួន ១ លានដូស ហើយវ៉ាក់សាំងដំបូងនឹងមកដល់ចំនួន៣០ម៉ឺនដូសដំបូងដែលនឹងមកដល់ប្រទេសកម្ពុជានៅខែកុម្ភៈ ដោយនៅពេលនោះសម្តេចនឹងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយផ្ទាល់ដើម្បីទទួល។

សម្តេចហ៊ុន សែន បានថ្លែងថា “ព្រោះនៅពេលខាងមុខនេះ វ៉ាក់សាំងចំនួន៣០ម៉ឺនដូសនឹងមកដល់កម្ពុជា សម្រាប់ចាក់លើកមនុស្សចំនួន១៥ម៉ឺននាក់ ប៉ុន្តែមិត្តចិនកំពុងតែជំរុញឱ្យបាន៦០ម៉ឺនដូស បើបាន៦០ដូសក្នុងខែកុម្ភៈ យើងនឹងចាក់បាន៣០ម៉ឺននាក់សល់៤០ម៉ឺនដូសទៀតនឹងចាក់២០ម៉ឺននាក់”។

បើតាមសម្តេច ហ៊ុន សែន បម្ជុលទី១ ដូសទី១ សម្រាប់វាក់សាំងកូវីដ-១៩ នៅខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ គឺចាក់លើសម្តេចតែម្តងនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់មកសម្តេចនឹងធ្វើសន្និសីទសារព័ត៌មានពីករណីនេះតែម្តង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង