Yearendyearend1140x150
Img 0571

កម្ពុជាដាក់លិខិតស្នើសុំវ៉ាក់សាំងពីឥណ្ឌានិងពិចារណាសុំវ៉ាក់សាំងពី កូរ៉េខាងត្បូងនិងអង់គ្លេស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានសរសេរលិខិតដាក់ទៅនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌារួចរាលហើយ ដើម្បីស្នើសុំវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋ ហើយជាមួយគ្នានេះកម្ពុជាក៏កំពុងពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូង និងប្រទេសអង់គ្លេសផងដែរ។នេះបើតាមការអះអាងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្លែងក្នុងពិធីអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» នាព្រឹកថ្ងៃទី២១ ខែមករានេះសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌារួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ហើយសម្តេចក៏បានពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូង និងសិក្សាលើវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសផងដែរ។

បើតាមសម្តេច វ៉ាក់សាំងជំងឺកូវីដ១៩ គឺជាទំនិញយុទ្ធសាស្ត្រ ហើយការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះនរណាចង់ចាក់ ក៏ចាក់ បើមិនចង់ចាក់ ក៏មិនបង្ខំឡើយ។សម្រាប់សម្តេចការចាក់វ៉ាក់សាំងនេះ នឹងដើរតាមគន្លងដូចការតម្រូវឱ្យចាក់វ៉ាក់សាំងជំងឺគ្រុនចាញ់មុនទៅចូលទៅអាហ្វ្រិក។ ដូច្នេះរឿងវ៉ាក់សាំងកូវីដ១៩នេះ សម្តេចប៉ាន់ស្មានថា ទៅថ្ងៃមុខប្រទេសនានា អាចទាមទារលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង លើបុគ្គលណាម្នាក់មុនអនុញ្ញាតឱ្យចូលប្រទេសគេ។

គួរកត់សម្គាល់ដែរថា ការស្នើសុំវ៉ាក់សាំងកូវីដ១៩ពីឥណ្ឌានៅពេលនេះ ធ្វើឡើងបន្ទាប់ពីចិនប្រកាសថានឹងផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងប្រឆាំងកូវីដ១លានដូស។ ការទទួលយកវ៉ាក់សាំងរបស់ចិននៅពេលនេះ គឺដោយសារតែមានភាពចាំបាច់។នេះបើតាមសម្តេចហ៊ុន សែន។សម្តេចបានបង្ហាញក្តីរំពឹងថា មុនពេលចូលឆ្នាំខ្មែរ វ៉ាក់សាំងកូវីដ១៩ នឹងចាក់ជូនប្រជាពលរដ្ឋបាន ៥០ម៉ឺននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង