Cct850x100 1
1800px x h300px kh

ចិនដាក់ទណ្ឌកម្មលើមនុស្ស ២៨នាក់ភាគច្រើនជាមន្ត្រីរបស់រដ្ឋបាលលោកដូណាល់ត្រាំ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មន្ត្រីអាមេរិកដែលចិនដាក់ទណ្ឌកម្ម។

ចិន៖ ប្រទេសចិន បានសម្រេចដាក់ទណ្ឌកម្មទៅលើមនុស្ស ២៨ នាក់ ដោយក្នុងនោះរួមមានទាំង លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងមន្ត្រីរបស់រដ្ឋាភិបាលដូណាល់ត្រាំជាច្រើនរូបទៀត។មនុស្សទាំងនេះ និងក្រុមគ្រួសាររបស់ពួកគេត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសចិន ហុងកុង និង ម៉ាកាវ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិនបានអោយដឹងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះអ្នកនយោបាយប្រឆាំងចិនមួយចំនួននៅសហរដ្ឋអាមេរិកបាន រៀបចំផែនការ និងអនុវត្តសកម្មភាពនានាដែលគិតតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួននិងការរើសអើងស្អប់ខ្ពើមចំពោះប្រទេសចិន ដោយមិនគិតពីផលប្រយោជន៍របស់ប្រជាជនចិននិងអាមេរិកឡើយ។

សកម្មភាពទាំងនោះ បានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ចិន និងធ្វើឱ្យខូចខាតប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន - អាមេរិក ។

ប្រទេសចិនមានការប្តេជ្ញាចិត្តខ្ពស់ និងមិនមានការផ្លាស់ប្តូរឡើយ ក្នុងការការពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។

ប្រទេសចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើមនុស្ស ២៨ នាក់ដែលបានរំលោភបំពានអធិបតេយ្យភាពរបស់ចិនយ៉ាងធ្ងន់ធ្ងរ ដែលរួមមានមន្ត្រីរបស់រដ្ធាភិបាលដូណាល់ត្រាំជាច្រើនរូបដូចជា លោក Michael R. Pompeo, Peter K. Navarro, Robert C. O'Brien, David R. Stilwell, Matthew Pottinger, Alex M. Azar II, Keith J. Krach, and Kelly D. K. Craft ។ល។

មនុស្សទាំងនេះ និងក្រុមគ្រួសាររបស់ពួកគេត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសចិន ហុងកុង និង ម៉ាកាវ។ ហើយពួកគេនិងក្រុមហ៊ុនស្ថាប័នដែលពាក់ព័ន្ធរបស់ពួកគេក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មនិងធ្វើជំនួញជាមួយប្រទេសចិនផងដែរ៕

Khcct banner

អត្ថបទទាក់ទង