Yearendyearend1140x150

កូវីដ៖ពលករខ្មែរ០៧នាក់មកពីថៃឆ្លងកូវីដថ្មី និង០៦នាក់ទៀតបានជាសះស្បើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ពលករខ្មែរចំនួន០៧នាក់ត្រលប់មកប្រទេសថៃ បានឆ្លងវីរុសកូវីដ១៩ និង០៦នាក់ទៀត ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២០ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៤៨នាក់ (ស្រី១៤៩នាក់) ក្នុងនោះមានចំនួនអ្នកបានឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ (ស្រី១៩នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧១ នាក់ (ស្រី៩១នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៧៧នាក់(ស្រី ៥៨នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៩២នាក់(ស្រី ១១៣នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៥៦នាក់ (ស្រី៣៦នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០០នាក់(ស្រី ០០នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ១០នាក់ (ស្រី ០៧នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិន ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តបន្ទាយមានជ័យ ចំនួន ៣៧នាក់ (ស្រី ២៥នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តឧត្តរមានជ័យ ចំនួន ០២នាក់ (ស្រី ០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៧នាក់ (ស្រី០៣នាក់)៕

ក្រសួងសុខាភិបាលកម្ពុជា 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង