Cct850x100 1
1800px x h300px kh

កុមារជនជាតិឥណ្ឌូនេស៊ីម្នាក់មានអាយុ១ខួបបានឆ្លងកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ កុមារជនជាតិឥណ្ឌូនេស៊ីម្នាក់បានឆ្លងវីរុសកូវីដ១៩ មានអាយុត្រឹមតែ១ឆ្នាំជាកូនរបស់បុរស និងស្រ្តីបានវិជ្ជមានកូវីដដែរ ជាអ្នកដំណើរពីមកឥណ្ឌូនេស៊ី បន្តជើងហោះនៅសង្ហិបុរី មកដល់កម្ពុជាកាលពីថ្ងៃទី១៣ មករាកន្លងទៅ ។ គិតត្រឹមព្រឹកថ្ងៃទី១៩មករានេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន២នាក់ ក្នុងនោះជាពលករខ្មែរមកពីថៃម្នាក់ទៀតផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ។ 

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៩ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៤១នាក់ (ស្រី១៤៦នាក់) ក្នុងនោះមានចំនួនអ្នកបានឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ (ស្រី១៩នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧១ នាក់ (ស្រី៩១នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៧០នាក់(ស្រី ៥៥នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៨៦នាក់(ស្រី ១០៨នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៥៣នាក់ (ស្រី៣៧នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០០នាក់(ស្រី ០០នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ១១នាក់ (ស្រី ០៨នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិន ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តបន្ទាយមានជ័យ ចំនួន ៣៤នាក់ (ស្រី ២៥នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តឧត្តរមានជ័យ ចំនួន ០២នាក់ (ស្រី ០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៧នាក់ (ស្រី០៣នាក់)៕


Khcct banner

អត្ថបទទាក់ទង