Yearendyearend1140x150

សហភាពអឺរ៉ុបមានបំណងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារក្រោយផុតអណត្តិTrump

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អឺរ៉ុប៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅថ្ងៃទី ១៨ ខែមករា យោងតាមអត្ថបទព័ត៌មាន ដែលបានចុះផ្សាយនៅថ្ងៃទី ១៨ ពីគេហទំព័រ "ហិរញ្ញវត្ថុ" របស់អង់គ្លេសថា សហភាពបានអ៊ឺរ៉ុបបង្កើតផែនការដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកនៅក្រោយចប់អណត្តិ Trump ។

នៅពេលរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្លាស់ប្តូរ សហភាពអ៊ឺរ៉ុបព្យាយាមកាត់បន្ថយភាពងាយរងគ្រោះរបស់អឺរ៉ុបចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងហានិភ័យហិរញ្ញវត្ថុដទៃទៀត បានត្រៀមចេញការព្រមានអំពីការពឹងផ្អែកខ្លាំងពេករបស់ទីផ្សារពិភពលោក លើប្រាក់ដុល្លារអាមេរិក។

សេចក្តីព្រាងឯកសារគោលនយោបាយរបស់គណៈកម្មការអឺរ៉ុប បានមើលឃើញដោយអ្នកយកព័ត៌មានពីកាសែត Financial Times បានបង្ហាញថា សហគមន៍អ៊ឺរ៉ុបមានការខកចិត្តយ៉ាងខ្លាំងចំពោះគោលនយោបាយរបស់រដ្ឋបាល Trump ក្នុងការសង្កត់ធ្ងន់លើជំហរលេចធ្លោរបស់សហរដ្ឋអាមេរិកនិងប្រាក់ដុល្លារអាមេរិកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។

ឯកសារនេះសង្កត់ធ្ងន់ថា វាពិបាកសម្រាប់សហគមន៍អ៊ឺរ៉ុបក្នុងការរក្សាឯករាជ្យភាពរបស់ខ្លួន នៅក្រោមលក្ខខណ្ឌដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ នេះបញ្ជាក់ថាសហភាពអឺរ៉ុបចាំបាច់ត្រូវការពារខ្លួនពីវិធានការដែលបានអនុវត្តដោយខុសច្បាប់នៅខាងក្រៅទឹកដី។

យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់មានឥទ្ធិពលដោយផ្ទាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុអឺរ៉ុប ឧទាហរណ៍ប្រព័ន្ធព័ត៌មានទូទាត់របស់សមាគមគមនាគមន៍ហិរញ្ញវត្ថុសកលនិងស្ថាប័នបញ្ញើមូលប័ត្រដូចជាធនាគារទូទាត់អឺរ៉ុប និងធនាគារ Clearstream ជាដើមបានរងផលប៉ះពាល់។

ឯកសារនេះនិយាយទៀតថា សហភាពអឺរ៉ុបគួរតែចាត់វិធានការ ដើម្បីការពារប្រតិបត្តិករសហគមន៍អឺរ៉ុបក្នុងករណី ដែលប្រទេសទីបីបង្ខំឱ្យហេដ្ឋារចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុ ដែលមានមូលដ្ឋាននៅសហភាពអឺរ៉ុបគោរពបទដាក់ទណ្ឌកម្មជាឯកតោភាគីរបស់ខ្លួន ។

ឯកសារនេះសង្កត់ធ្ងន់ថា សហគមន៍អ៊ឺរ៉ុបមានបំណងចង់ពឹងផ្អែកលើខ្លួនឯងបន្ថែមទៀតនៅក្នុងវិស័យមួយចំនួនដូចជាហិរញ្ញវត្ថុ។ សហគមន៍អ៊ឺរ៉ុបក៏ត្រូវរៀនមេរៀនពីការរីករាលដាលនៃកូវីដ១៩ ហើយព្យាយាមធ្វើឱ្យប្រាក់អឺរ៉ូដើរតួនាទីកាន់តែធំ។ សហភាពអឺរ៉ុប បានព្យាយាមពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រាក់អឺរ៉ូដូចជា ការប្រើប្រាស់ប្រាក់អឺរ៉ូក្នុងកិច្ចសន្យាទំនិញ ដើម្បីពង្រឹងស្វ័យភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ច។

សហគមន៍អ៊ឺរ៉ុបបានជឿជាក់ថាការអនុញ្ញាតឱ្យប្រាក់អឺរ៉ូដើរតួនាទីកាន់តែធំជាងមុននៅទូទាំងពិភពលោកនឹងការពារសេដ្ឋកិច្ចសហភាពអឺរ៉ុបពីការប៉ះទង្គិចរូបិយប័ណ្ណបរទេសនិងកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណផ្សេងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង