Yearendyearend1140x150

អនុប្រធានាធិបតីតួកគីបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

តួកគី៖ អនុប្រធានាធិបតីតួកគី លោក Fuat Oktay នៅទីក្រុងអង់ការ៉ាកាលពីថ្ងៃសៅរ៍ បានទទួលវ៉ាក់សាំងការពារកូវីដ - ១៩ ដែលត្រូវបានបង្កើតនិងផលិតដោយក្រុមហ៊ុន Sinovac របស់ចិន។

បន្ទាប់ពីប្រធានាធិបតីតួកគីលោក Erdogan និង រដ្ឋមន្រ្តីក្រសួងសុខាភិបាល Koca និង លោកអនុប្រធានាធិបតី Oktay បានចាក់វ៉ាក់សាំងរបស់ចិនក្នុងអំឡុងពេលកម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ប្រទេសតួកគី។

នៅក្នុងបទសម្ភាសន៍បន្ទាប់ពីការចាក់វ៉ាក់សាំងរបស់លោក Oktay បានសង្កត់ធ្ងន់ថាកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ប្រទេសតួកគីបានបង្កើតជាឧទាហរណ៍មួយសម្រាប់ពិភពលោក ហើយវាមានសារៈសំខាន់ណាស់សម្រាប់សុខភាពផ្ទាល់ខ្លួននិងសាធារណៈក្នុងការចាក់វ៉ាក់សាំងដើម្បីការពារ។

ទិន្នន័យរបស់ក្រសួងសុខាភិបាលតួកគីបានបង្ហាញកាលពីថ្ងៃអាទិត្យថា នៅប្រទេសតួកគីមនុស្សជាង ៧០០.០០០ នាក់ បានទទួលវ៉ាក់សាំងការពារកូវីដ - ១៩ ដែលបង្កើតដោយក្រុមហ៊ុនSinovac របស់ចិនគិតត្រឹមថ្ងៃអាទិត្យ។

ក្រសួងសុខាភិបាលបានរាយការណ៍ថា ប្រទេសតួកគីបានរាយការណ៍ករណីថ្មីនៃជំងឺCOVID-19 ចំនួន ៧.៥៥០ ករណី កាលពីថ្ងៃសៅរ៍។ ក្នុងនោះមានអ្នកជំងឺ ៩០២ នាក់ ខណៈចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសបានកើនឡើងដល់ ២.៣៨០.៦៦៥ នាក់។

ចំនួនអ្នកស្លាប់ដោយសារCOVID-19 នៅក្នុងប្រទេសតួកគីបានកើនឡើង ១៦៨ នាក់ ទៅ ២៣.៨៣២ នាក់ ខណៈការសង្គ្រោះសរុបកើនឡើងដល់ ២.២៥៤.០៥២ នាក់ បន្ទាប់ពីមាន ៨.០០៥ ករណីបានរកឃើញវិញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។

ប្រទេសនេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារCOVID-19 នៅថ្ងៃទី ១៤ ខែមករា បន្ទាប់ពីអាជ្ញាធរបានអនុម័តការប្រើប្រាស់វ៉ាក់សាំងចិនជាបន្ទាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង