Cct850x100 1
1800px x h300px kh

កូវីដ១៩៖ គិតត្រឹមព្រឹកថ្ងៃទី១៨មករានេះកម្ពុជាមិនមានករណីឆ្លងថ្មីនោះទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖  កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ថ្មីទេ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ។ ជាមួយគ្នានេះដែរ មានករណីជាសះស្បើយម្នាក់ ស្រ្តីជាពលករខ្មែរត្រលប់មកពីថៃ។ 

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៨ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៣៩នាក់ (ស្រី១៤៥នាក់) ក្នុងនោះមានចំនួនអ្នកបានឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ (ស្រី១៩នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧០ នាក់ (ស្រី៩១នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៦៩នាក់(ស្រី ៥៤នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៨៦នាក់(ស្រី ១០៨នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៥៣នាក់ (ស្រី៣៧នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០០នាក់(ស្រី ០០នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ១១នាក់ (ស្រី ០៨នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិន ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តបន្ទាយមានជ័យ ចំនួន ៣៣នាក់ (ស្រី ២៤នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តឧត្តរមានជ័យ ចំនួន ០២នាក់ (ស្រី ០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៦នាក់ (ស្រី០៣នាក់)៕


Khcct banner

អត្ថបទទាក់ទង