Cct850x100 1
1800px x h300px kh

ជនជាតិចិនម្នាក់ចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងចិន Sinovac Biotech

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នួន (ឈ្មោះខ្មែរ) ជាជនជាតិចិនម្នាក់ដែលធ្លាប់រៀនភាសាខ្មែរ ។

ចិន៖ជនជាតិចិនម្នាក់ដែលធ្លាប់រៀនភាសាខ្មែរ និងធ្លាប់បានធ្វើដំណើរទស្សនាខ្សែផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្រុមហ៊ុន Sinovac Biotech ក្រុងប៉េកាំង បានចែករំលែកបទពិសោធន៍របស់ខ្លួន អំពីការចាក់វ៉ាក់សាំងចិន Sinovac Biotech ទៅដល់ជនជាតិខ្មែរ​។ ការចែករំលែកនេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានសម្រេចទទួលជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន១លានដូស ពីរដ្ឋាភិបាលចិន សម្រាប់ប្រើប្រាស់លើមនុស្សចំនួន៥០ម៉ឺននាក់។

ជនជាតិចិនម្នាក់មានឈ្មោះខ្មែរថា នួន បានបកស្រាយនឹងសំណួរដែលគេបានចោទសួរមកនាង ពាក់នឹងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បន្ទាប់ពីនាងបានទៅសិក្សា ទស្សនាខ្សែផលិតវ៉ាក់សាំងកូវីដ ១៩ នៅក្រុមហ៊ុន Sinovac Biotech ក្រុងប៉េកាំង។

នាងបានប្រមូលឯកសារពាក់ព័ន្ធមួយចំនួនដែលជាកាណែនាំរបស់វេជ្ជបណ្ឌិត អំពីការចាក់វ៉ាក់សាំងចិន ហើយបានចែករំលែកដល់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងចំនួន៦ចំណុច៖

ទី១. បន្ទាប់ពីការចាក់វ៉ាក់សាំងរួច មនុស្សភាគច្រើនលើសលុបនឹងអាចមានភាពស៊ាំនឹងវីរុស។

២. គិតរហូតថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ ប្រជាជនចិនជិត ១ លាននាក់បានចាក់វ៉ាក់សាំងជាបន្ទាន់ គ្មានករណីលេចចេញប្រតិកម្មយ៉ាងធ្ងន់ធ្ងរទេ ។

៣. បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទីមួយយ៉ាងហោចណាស់រយៈពេល ១៤ថ្ងៃ ទើបអាចចាក់វ៉ាក់សាំងដូសទីពីរ ម្លោះហើយប្រមាណ ២ សប្តាហ៍ទៀត ទើបអាចទទួលបានប្រសិទ្ធភាពយ៉ាងល្អប្រសើរ ។

៤ . អ្នកចាក់វ៉ាក់សាំងអាចកាត់បន្ថយហានិភ័យឆ្លងជំងឺប្រមាណ ៨០% ក្នុងរយៈពេលមួយ ។

៥. បន្ទាប់ពីចាក់វ៉ាក់សាំងរួច ត្រូវរង់ចាំនៅនឹងកន្លែងរយៈពេល ៣០ នាទីដើម្បីសង្កេតមើលសិន ។ ថ្ងៃដដែលនេះមិនត្រូវងូតទឹក ។

៦. ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនមិនត្រូវអនុញ្ញាតឱ្យចាក់វ៉ាក់សាំងកូវីដ ១៩ ទេ ។ ស្រ្តីដែលកំពុងមករដូវអាចចាក់វ៉ាក់សាំងបាន ។ ក្រៅពីនេះ អ្នកជំងឺប្រគ្រីវ អ្នកជំងឺទឹកនោមផ្អែមនិងអ្នកជំងឺបេះដូងដែលលេចចេញរោគសញ្ញាធ្ងន់ធ្ងរសុទ្ធតែមិនអនុញាតឱ្យចាក់វ៉ាក់សាំងទេ ។

គួរបញ្ជក់ថា រដ្ឋាភិបាលនៃប្រទេសចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន១លានដូស ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រើប្រាស់លើមនុស្សចំនួន៥០ម៉ឺននាក់។នេះបើតាមការលើកឡើងរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ១៥ មករា ឆ្នាំ២០២១នេះ។

សម្តេចបានថ្លែងថា ដើមឡើងកម្ពុជាទទួលយកតែវ៉ាក់សាំងណាដែលមានការទទួលស្គាល់ពីWHOប៉ុណ្ណោះ តែមកដល់ពេលនេះ WHO មិនទាន់ទទួលស្គាល់វ៉ាក់សាំងប្រទេសណាមួយទេ។ក្នុងពេលនេះប្រទេសជាច្រើនបានប្រើរួចហើយនូវវ៉ាក់សាំងរបស់ចិន គឺ Sinopharm &Sinovac។ដូច្នេះកម្ពុជាមិនអាចរង់ចំាបន្តទៀតនោះទេ ព្រោះមេដឹកនាំចិន និងបណ្តាប្រទេសនៅលើលោកបានទទួលរួចហើយនូវវ៉ាក់សាំងរបស់ចិន៕


Khcct banner

អត្ថបទទាក់ទង