Yearendyearend1140x150

លោកជំទាវ ឱ វណ្ណឌីន៖ ក្រសួងនឹងដាក់វិធានការពិនិត្យទូទាំង២៥ខេត្តក្រុង ជាពិសេសច្រកអន្តរជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងខូវិដ ១៩ នៅក្នុងខេត្តសៀមរាបរួចមក ក្រសួងនឹងដាក់វិធានការតឹងរឹង និងត្រួតពិនិត្យទូទាំង ២៥ខេត្តក្រុង គឺមិនចំពោះតែខេត្តសៀមរាបទេ ជាពិសេសគឺច្រកព្រំដែនអន្តរជាតិ នេះជាការលើកឡើងរបស់ លោក ជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបា ថ្លែងក្នុងន្និសីទសារព័ត៌មាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល។

លោកជំទាវ មានប្រសាសន៍ថា ក្រសួងនឹងមិនប្រងើយកន្តើយចំពោះរឿងនេះទេ ពោលគឺក្រសួងនឹងដាក់វិធានការ ចំពោះខេត្តក្រុងទាំងឡាយ ក្នុងនោះដែរក្រសួងក៏បានត្រៀមកញ្ចប់ថវិការដើម្បីអនុវត្តរឿងនេះដែរ។

លោកជំទាវបន្តថា ចំពោះករណី បុរសជនជាតិខ្មែរ ដែលឆ្លង កូវីដ១៩ នេះ គាត់ជាអ្នកគ្រប់គ្រងផ្ទាល់របស់ជនជាតិជប៉ុន ដែលធ្វើការជិតស្និទ្ធជាមួយគ្នា។

លោកជំទាវលើកឡើងថា ចំពោះស្ថានភាពជំងឺរបស់បុរសជនជាតិខ្មែរនេះ មិនមានអាការៈគួរឲ្យកត់សម្គាល់ទេ តួយ៉ាង គឺរូបគាត់ផ្ទាល់បានបញ្ជាក់ច្បាស់ណាស់ថាគាត់មិនមានបញ្ហាអ្វីទេ គឺធម្មតា ហើយការព្យាបាល គឺអាស្រ័យតាមស្ថានភាពសុខភាពរបស់គាត់ជាក់ស្ដែង។

ជាមួយគ្នានេះដែរ លោកជំទាវបន្ថែមថា បុរសដែលឆ្លង កូវីដ១៩ នេះ ត្រូវបំប៉នម្ហូបអារហារ និងធ្វើលំហាត់ប្រាណផងដែរ ហើយមិនឲ្យដើរហួសខ្សែរបន្ទាត់ដែលខាងក្រុមការងារដាក់ទេ ចំណែកក្រុមគ្រួសារគាត់កំពុងតែស្ថិតនៅមន្ទីពេទ្យបង្អែកសៀមរាបដើម្បីតាមដានសុខភាព។

លោកជំទាវ ក៏បានអំពាវនាវ ចំពោះអ្នកលក់ទាំងឡាយសូមកុំលក់ហួសតម្លៃពេក ព្រោះយើងកំពុងតែរួមគ្នាដោះស្រាយបញ្ហា ដូច្នេះសូមកុំឆ្លៀតឱកាស ហើយត្រូវរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះទាំងអស់គ្នា។

សូមបញ្ជាក់ថា នេះជាករណីទីពីរហើយ ដែលកម្ពុជាបានរកឃើញអ្នកជំងឺជាជនជាតិខ្មែរដែលផ្ទុកមេរោគ COVID-19 ពីបុរសជនជាតិជប៉ុន អាយុជាង ៤០ឆ្នាំ ដែលបានស្នាក់នៅកម្ពុជាយ៉ាងតិចណាស់ចំនួន០៥ថ្ងៃ មុនចាកចេញពីកម្ពុជានៅថ្ងៃទី ០៣ ខែមីនាឆ្នាំ ២០២០៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង