Yearendyearend1140x150

គ្រូបង្វឹក«លោតឆត្រយោង»កម្ពុជាម្នាក់បានស្លាប់ក្នុងបេសកកម្មលោតឆត្រនៅកំពង់ស្ពឺ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ស្ពឺ៖ លោក លឹម សាយ ជាគ្រូយុទ្ធវិធីបច្ចេកទេសឆត្រទំលាក់នៅបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១ នៅថ្ងៃទី ១៤ មករានេះ បានស្លាប់ក្នុងបេសកកម្មលោតឆត្របញ្ជា ( Free Fall ) ក្នុងពិធីបិទវគ្គហ្វឹក​ហ្វឺន​ជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី​៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល។

ការស្លាប់នេះ គឺដោយសារលោតឆត្រយោងខុសបច្ចេកទេស ទាក់ខ្សែគ្នា ទើបបធ្លាក់មកដីបណ្តាលអោយធ្លាក់ស្លាប់ តែម្តងនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។លោក លឹម សាយ ត្រូវបានសិស្សដែលធ្លាប់រៀនជាមួយលោកចាត់ទុកថា ជាធនធាន ការពារ​ជាតិ គ្រូបង្វឹកដ៏ល្អ មានបទពិសោធន៍ ចំពោះកងយោធពលខេមរភូមិន្ទ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នាយ​ឧត្តម​សេនីយ៍ ឈុំ សុជាតិ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍យ៉ាងដូច្នេះថា " ព្រឹត្តិការណ៏គ្រោះថ្នាក់ឆត្រយោងវ័ន្តាជាប់គ្នា កំពស់១០០ម៉ែត្រ នៅក្នុងកម្មវិធីពិធីបញ្ចុះបឋមសីលា សម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកុម្មង់ដូជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី៣០ នៅសាលាហកវឹកហ្វឺនទ័ពពិសេស តេជោសែន ( ឱរ៉ាល់ ) ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។១ ឈ្មោះអ្នកស្លាប់ វ ត្រី លឹម ឆាយ តួនាទី គ្រូយុទ្ធវិធី បច្ចេកទេស ឆត្រទំលាក់ ។២ ទទួលមរណៈភា ពវេលាម៉ោង ១២ ៣០នាទី នៅពេលលោតសម្តែង"។

អ្នកលេខបណ្តាញសង្គមហ្វេសប៊ុកដែលត្រូវជាកូនសិស្សរបស់លោក លឹម សាយ បានចេញជាសាររំលែកទុក្ខជាច្រើន និងបានអះអាងថា គ្រូបង្វឹកឆ័ត្រយោងរូបនេះបានផុតកង្ហើមហើយនៅរសៀលថ្ងៃទី ១៤ មករា ឆ្នាំ២០២១នេះ ហើយពួកគាត់បានចាត់ទុកការបាត់បង់លោក លឹម សាយ គឺជាការបាត់បង់ធនធានការពារ​ជាតិ គ្រូបង្វឹកដ៏ល្អ និងអ្នកមានបទពិសោធន៍៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កងទ័ព
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង