Cct850x100 1
1800px x h300px kh

គម្រោងលុបបឹងតាមោកជាច្រើនហិកតាត្រូវបានរដ្ឋាភិបាលសម្រេចដកហូតមកវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
បឹងតាមោក

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់យកដីបឹងតាមោកចំនួន ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ។ការសម្រេចរបស់រាជរដ្ឋាភិបាលពេលនេះ ធ្វើឱ្យគម្រោងលុបបឹងតាមោកប្រមាណជាច្រើនហិកតាត្រូវបានលុបចោល។

យោងតាមសេចក្តីប្រកាស រាជរដ្ឋាភិបាលសម្រេចនិរាករណ៍លិខិតលេខ១០៩៩ សជណ.មយ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីការរៀបចំសាងសង់អគារទីបញ្ជាការស្រាលទំហំ២១,៧ម៉ែត្រគុណនឹង៤២ម៉ែត្រ កម្ពស់៣ចាន់ និងបំពាក់គ្រឿងបរិក្ខាចាំបាចើនានា នៅលើផ្ទៃដីទំហំ១៥៧១,១២៩ម២ របស់លោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

អនុក្រឹត្យលេខ២១៩ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ជាអនុក្រឹត្យស្តីពីការសម្រេចកាត់ផ្ទៃដីបឹងតាមោក ២០ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ទៅជាកម្មសិទ្ធិជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។ការកាត់ដីនេះ ដើម្បីដោះដូរនឹងការសាងសង់អគារទីបញ្ជាការស្រាលកម្ពស់៣ជាន់ និងបំពាក់គ្រឿងបរិក្ខារចាំបាច់នានា នៅលើផ្ទៃដីជិត ១.៦ពាន់ម៉ែត្រក្រឡា របស់លោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក៏បានសម្រេចកាត់យកដីបឹងតាមោកប្រមាណ ៣០ហិកតាមករក្សាទុកវិញផងដែរ។ ដី ៣០ហិកតានេះ ប្រើសម្រាប់សាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្ម ភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ការសម្រេចដកហូតនេះ ក៏ពាក់ព័ន្ធនឹងការដោះដូរដីទីតាំងក្រសួង និងស្ថាប័នទាំងនេះជាមួយនឹងក្រុមហ៊ុនឯកជនផងដែរ គឺក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក៕


ពាក្យទាក់ទង: បឹង
Khcct banner

អត្ថបទទាក់ទង