Yearendyearend1140x150
Img 0571

ស៊ីស៊ីថាមស៍ក្លាយជាសមាជិកនៃ“សម្ព័ន្ធសារព័ត៌មានខ្សែក្រវាត់មួយនិងផ្លូវមួយ”

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សារព័ត៌មានស៊ីស៊ីថាមស៍(The Cambodia China Times)កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយទីភ្នាក់ងារទូរទស្សន៍អន្តរជាតិមជ្ឈឹមចិន(CCTV+) ដើម្បីក្លាយជាសមាជិកនៃ “សម្ព័ន្ធសារព័ត៌មានខ្សែក្រវាត់មួយនិងផ្លូវមួយ” (Belt and Road News Alliance) ដែលហៅកាត់ថាBRNA ។

លោក ផ្លុង វិចិត្រ អគ្គនាយកក្រុមហ៊ុនសារព័ត៌មានស៊ីស៊ីថាមស៏ បានសម្តែងនូវការសាទរយ៉ាងខ្លាំងដែលបានចូលរួមជាមួយសមាជិកនៃ “សម្ព័ន្ធសារព័ត៌មានខ្សែក្រវាត់មួយ និងផ្លូវមួយ”(BRNA) ហើយស៊ីស៊ីថាមស៍បានបង្កើតក្រុមការងារមួយ ដើម្បីទទួលខុសត្រូវការងារប្រចាំថ្ងៃរបស់BRNAនេះ។

លោក ផ្លុង វិចិត្រ សង្ឃឹមថានឹងប្រើប្រាស់វេទិកា “សម្ព័ន្ធសារព័ត៌មានខ្សែក្រវាត់មួយ និងផ្លូវមួយ” ដើម្បីបង្កើនសមត្ថភាពបច្ចេកទេសរបស់ក្រុមការងារវីដេអូរបស់សារព័ត៌មានស៊ីស៊ីថាមស៍ និងប្តេជ្ញាផ្សព្វផ្សាយរឿងរ៉ាវអស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍របស់កម្ពុជាទៅកាន់ពិភពលោក។

គួរបញ្ជាក់ថា សម្ព័ន្ធសារព័ត៌មានខ្សែក្រវាត់មួយ និងផ្លូវមួយ ត្រូវបានបង្កើតនៅឆ្នាំ២០១៧ គឺជាយន្តការកិច្ចសហប្រតិបត្តិការរួមគ្នាបង្កើតឡើងដោយទីភ្នាក់ងារទូរទស្សន៍អន្តរជាតិមជ្ឈឹមចិន(CCTV+) និងតាមបណ្តាយប្រទេស “ខ្សែក្រវាត់មួយ និងផ្លូវមួយ” និងប្រទេសក្នុងតំបន់ តាមកិច្ចសហប្រតិបត្តិការនេះ សមាជិកក្នុងសម្ព័ន្ធអាចចែករំលែកព៌ត៏មានដែលខ្លួនផលិត ធ្វើការផលិត និងផ្សាយរួមគ្នា និងមានការបណ្តុះបណ្តាលពាក់ពន្ធនឹងវិជ្ជាជីវៈប្រព័ន្ធផ្សព្វផ្សាយផងដែរ។គិតត្រឹមខែមករាឆ្នាំ ២០២១ “សម្ព័ន្ធសារព័ត៌មានខ្សែក្រវាត់មួយ និងផ្លូវមួយ” មានសមាជិក៧៦ មកពី៤២ប្រទេសនិងតំបន់។

សារព័ត៌មានស៊ីស៊ីថាមស៍ ជាស្ថាប័នព័ត៌មានមួយរបស់ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជា កាសែតភាសាចិន《សារព័ត៌មានពាណិជ្ចកម្ម》ដែលជាសារព័ត៌មានភាសាចិនវ័យចំណាស់ជាងគេនៅកម្ពុជា រហូតមកដល់ពេលនេះមានអាយុកាល២៧ឆ្នាំហើយ ;គេហទំព័រព័ត៌មានភាសាចិន(www.cc-times.com);គេហទំព័រព័ត៌មានជាភាសាខ្មែរ (kh.cc-times.com);Appព័ត៌មានភាសាខ្មែរ និងAppព័ត៌មានភាសាចិន ;ព័ត៌មានភាសាចិនផ្សាយតាមបណ្តាញ WeChat;ហើយបានបោះពុម្ភផ្សាយទស្សនាវដ្តីសេដ្ឋកិច្ចប្រចាំខែជាភាសាចិន តែមួយគត់នៅកម្ពុជា៕

គិតត្រឹមខែមករាឆ្នាំ ២០២១ “សម្ព័ន្ធសារព័ត៌មានខ្សែក្រវាត់មួយ និងផ្លូវមួយ” មានសមាជិក៧៦ មកពី៤២ប្រទេសនិងតំបន់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង