Yearendyearend1140x150
Img 0571

ក្រសួងប្រៃសណីយ៍កម្ពុជា កំពុងសិក្សាច្បាប់ដើម្បីយកពន្ធលើសេវា«ឌីជីថល»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បាននឹងកំពុងសិក្សាពីលទ្ធភាព ដើម្បីឈានទៅដល់ការរៀបចំការងារបច្ចេកទេស និង​ គោលនយោបាយនៃការកំណត់ពន្ធលើសេវាឌីជីថល(Digital Services Tax) ដែលមិនចុះបញ្ជីនៅកម្ពុជា។នេះបើតាមឯកឧត្តម មាស ប៉ូ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

ឯកឧត្តម មាស ប៉ូ បានគូសបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា កំពុងសិក្សាជាមួយភាគីពាក់ព័ន្ធលើកបញ្ហាផ្លូវច្បាប់ទាំងច្បាប់ជាតិ និងអន្តរជាតិ ដើម្បីឈានទៅដល់ការប្រមូលពន្ធលើសេវាកម្មឌីជីថលរបស់ក្រុមហ៊ុន ក៏ដូចជាបច្ចេកវិទ្យាបរទេស ដែលមិនចុះបញ្ជីនៅកម្ពុជា។ 

បើតាមឯកឧត្តម មាស ប៉ូ បច្ចុប្បន្ននេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានជួបជាមួយភាគីពាក់ពន្ធជាច្រើនហើយក្នុងនោះមានជាអាទិ៍៖ ក្រុមហ៊ុនFacebook, Google, Amazon, Visa, Oracle, Palo Alto Network NTT Communications, Ciena Communication (Malaysia), LE Global Services, F5 Networks, Huawei Cambodia, San Data Systems, Cisco និង IBM ។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជាបានឱ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករដែលប្រមូលបានមានចំនួន២៨៨៩លានដុល្លារអាមេរិក ដោយកើនឡើងជាង៣.៧៣ភាគរយ បើធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៩។នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារត្រៀមអនុវត្តយន្តការគ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យមួយចំនួនបន្ថែមទៀត ដើម្បីធានាបាននូវតម្លាភាព និងមានភាពប្រកួតប្រជែងសម្រាប់ថ្ងៃអនាគត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង