Elysee kh ads1800x300
Kh articea  app  web
Cnb google ads mobile banking (1800 x300)kh

កម្ពុជានាំចេញ«ក្រូចឆ្មា»ទៅក្រៅប្រទេសបាន​២ពាន់៣រយតោននៅឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រូចឆ្មា។

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០ ការនាំចេញផលិតផលកសិកម្មសំខាន់ៗមួយចំនួនរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ​ គឺទទួល​បានកំណើនល្អប្រសើរ បើធៀប​នឹង​ឆ្នាំ២០១៩។អ្វីជាពិសេសទៅទៀតនោះ គឺនៅឆ្នាំ២០២០ កម្ពុជាមាន​ការនាំចេញ​ក្រូចឆ្មា ​ដល់ទៅជាង ​២ពាន់៣រយតោន។

យោងតាម​ប្រព័ន្ធ​ទិន្នន័យ​ពីអគ្គនាយកដ្ឋាន​កសិកម្ម​ បាន​ឲ្យដឹងថា ក្នុងឆ្នាំ២០២០ កសិផល​ដែលមាន​ការនាំចេញបាន​ច្រើនជាងគេ​គឺ​ផ្លែចេកស្រស់​ដែមានបរិមាណ​នាំចេញជាង​ ៣៣ម៉ឺនតោន កើនឡើង​ជាង ​១០០% បន្ទាប់មក គឺគ្រាប់ស្វាយចន្ទី​មានការនាំចេញ​ដល់ទៅជិត​ ២២ម៉ឺនតោន កើនជាង​ ៨% ខណៈដែលគ្រាប់ពោត​នាំចេញបាន​ជាង​១៩ម៉ឺនតោន កើនជាង​៦២%។

ប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺនៅឆ្នាំ២០២០ កម្ពុជាមាន​ការនាំចេញ​ក្រូចឆ្មា ​ដល់ទៅជាង ​២ពាន់៣រយតោន ខណៈដែល​កាលពីឆ្នាំ២០១៩​មិនមាន​ការនាំចេញ​ទេ។

បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ស៊ីស៊ីថាមស៍ថា ក្រូចឆ្មាកម្ពុជាជាង​២ពាន់តោននោះ ត្រូវបាននាំចេញទៅកាន់ប្រទេសថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Canadia banner

អត្ថបទទាក់ទង