Cct850x100 1
1800px x h300px kh

កូវីដ៖ករណីឆ្លងថ្មីម្នាក់ជាពលករខ្មែរទើបមកពីថៃ និង៣នាក់ទៀតបានជាសះស្បើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ពលករខ្មែរម្នាក់ផ្ទុកវិជ្ជមានកូវីដ-១៩ បន្ទាប់បានត្រលប់ពីប្រទេសថៃមកដល់កម្ពុជាវិញ និង៣នាក់ទៀតបានជាសះស្បើយពីជំងឺកូវីដ-១៩ ក្នុងនោះមានពលករខ្មែរត្រលប់មកពីថៃមានពីរនាក់ និងម្នាក់ទៀតជាអ្នកដំណើរតាមជើងហោះហើរមកពីសហរដ្ឋអាមេរិក។ បើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៨៧នាក់ (ស្រី១០៦នាក់) ក្នុងនោះមានចំនួនអ្នកបានឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ (ស្រី១៩នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣២៤ នាក់ (ស្រី៦៩នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ២២នាក់(ស្រី ១៨នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៦៥នាក់(ស្រី ៨៩នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ២២នាក់ (ស្រី១៧នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០១នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ០៤នាក់ (ស្រី ០៤នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិន ចំនួន ១៣នាក់ (ស្រី១១នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តបន្ទាយមានជ័យ ចំនួន ០៣នាក់ (ស្រី ០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០១នាក់ (ស្រី០០នាក់)៕



Khcct banner

អត្ថបទទាក់ទង