Yearendyearend1140x150

តើសិស្សបាក់ឌុបឆ្នាំ២០២០គួរចាប់យកជំនាញណាដើម្បីត្រូវតម្រូវការទីផ្សារការងារ?

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/
សិស្សានុសិស្សកំពុងទិញពាក្យសិក្សាចូលឆ្នាំសិក្សាថ្មី 

ភ្នំពេញ៖ សិស្សានុសិស្សដែលទើបតែជាប់បាក់ឌុបឆ្នាំ២០២០ បច្ចុប្បន្នកំពុងស្វះស្វែងក្នុងការដាក់ពាក្យចូលរៀនឆ្នាំមូលដ្ឋាននៅតាមមណ្តាសាកលវិទ្យាល័យនានា។ ទន្ទឹមនឹងនេះមានសិស្សមួយចំនួនបានជួបការលំបាកក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញរៀន ដើម្បីឲ្យមានភាពងាយស្រួលក្នុងការស្វែងរកការងារនៅក្នុងសង្គមកម្ពុជា។ តើសិស្សបាក់ឌុបឆ្នាំ២០២០គួរជ្រើសរើសជំនាញណាដែលជាប្រយោជន៍នាពេលអនាគត?

ដើម្បីស្រាយនូវចម្ងល់ខាងលើ អ្នកជំនាញមួយចំនួនដែលបម្រើការនូវក្នុងវិស័យអប់រំបានផ្តល់កិច្ចសំភាសជាមួយស៊ីស៊ីថាមស៍ ទាក់ទងនឹងការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យចំពោះសិស្សដែលទើបតែជាប់បាក់ឌុបឆ្នាំ២០២០។

លោកបណ្ឌិត ឈុត ប៊ុនថង សាស្រ្តាចារ្យទស្សនវិជ្ជានៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា សិស្សត្រូវមានជំហរច្បាស់លាស់ថាតើខ្លួនមានទេពកោសល្យ និងមានចំណង់ចំណូលចិត្តទៅខាងមុខជំនាញណា។ ជាក់ស្តែងសិស្សគួរជ្រើសរើសជំនាញឲ្យស្របទៅនឹងចំណង់ចំណូលចិត្តដែលខ្លួនចង់រៀន ព្រោះអាចទទួលបានលទ្ធផលក្នុងការរៀន និងនៅពេលចេញទៅធ្វើការក៏មានប្រសិទ្ធភាព។ ប៉ុន្តែប្រសិនបើសិស្សធ្វើការខុសពីទេពកោសល្យ ឬចំណង់ចំណូលចិត្តធម្មជាតិ ដូច្នេះពេលរៀនក៏មិនសូវពូកែ ហើយពេលចេញទៅធ្វើការក៏មិនសូវបានផលល្អដែរ។ក្នុងក្នុងការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យនេះទៀតសោត សិស្សត្រូវចេះថ្លឹងថ្លែងថាជំនាញដែលខ្លួនស្រឡាញ់នោះ មានឱកាសការងារ និងតម្រូវការនៅក្នុងសង្គមកម្ពុជាដែរឬទេ។

លោកបណ្ឌិត ឈុត ប៊ុនថង បានបន្ថែមថា បើតាមការសង្គេតនៅក្នុងបរិបទសង្គមកម្ពុជា ផ្នែកវិស័យទេសចរណ៍ កសិកម្ម កសិ-ឧស្សាហកម្ម និងសិប្បកម្មកែច្នៃ កំពុងតែរៀបចំខ្លួនក្នុងការអភិវឌ្ឍនៅកម្ពុជា។ ដូច្នេះសិស្សគួររៀនឲ្យទាក់ទងនឹងជំនាញទាំងនេះ ក៏អាចទទួលបានឱកាសការងារច្រើនដែរ។

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សិស្សគួរជ្រើសរើសមុខជំនាញណាដែលជាចំណង់ចណូលចិត្ត មានទន់ពីកំណើតដែលខ្លួនមាន។ លោកបណ្ឌិតបានបន្តថា នាពេលអនាគតគ្រប់មុខជំនាញទាំងអស់នឹងសម្បូរទៅដោយឱកាសការងារ ព្រោះសង្គេតឃើញថាសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងតែសន្ទុះ ហើយសង្ឃឹមថានៅពេលស្ថានភាពកូវីដបញ្ចប់ សេដ្ឋកិច្ចកម្ពុជានឹងរឹតតែមានការរីកចម្រើនខ្លាំង។ ដូច្នេះសិស្សអាចជ្រើសរើសសិក្សាជំនាញណាក៏បានព្រោះនាពេលអនាគតកម្ពុជានឹងសម្បូរឱកាសការងារនៅលើគ្រប់វិស័យ។

ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសារអំពាវនាវដល់សិស្សដែលទើបជាប់បាក់ឌុបជ្រើសរើសជំនាញណាដែលពាក់ព័ន្ធបដិវត្តន៍ឧស្សហកម្មទី៤។ ឯកឧត្តម បានអះអាងថា ដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់សម្រាប់ជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសចូលរួមចំណែកលើកស្ទួយ និងអភិវឌ្ឍប្រទេសជាតិ សិស្សទាំងអស់គួរពិចារណាសិក្សាជំនាញបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធបដិវត្តន៍ឧស្សហកម្មទី៤៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង