Cct850x100 1
1800px x h300px kh

អង្ករកម្ពុជានាំចេញទៅចិនបំបែកកំណត់ត្រាថ្មីឡើងដល់២៥ម៉ឺនតោនក្នុងឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុនបានបញ្ចប់ការត្រួតពិនិត្យអង្ករកម្ពុជានាំចេញទៅប្រទេសចិនសរុបចំនួន ២៥៨២០០ តោន កើនឡើង ១៦.៥% បើធៀបនឹង ២២១៨០០ តោនកាលពីឆ្នាំ២០១៩។ នេះបើយោងតាមទិន្នន័យផ្ដល់ដោយក្រុមហ៊ុនពិនិត្យ និងផ្ដល់ការបញ្ជាក់ចិន (China Certification & Inspection (Group) Co,. Ltd. ហៅកាត់ថា CCIC)។

បើតាមការរៀបរាប់របស់លោកឆិន ឈីសឹង ប្រធានចាត់ការទូទៅនៃក្រុមហ៊ុនពិនិត្យ និងផ្ដល់ការបញ្ជាក់ចិននៅកម្ពុជា បានឱ្យដឹងថា ការដឹកជញ្ជូននាំចេញនៅឆ្នាំនេះ បានទទួលផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្រោយពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសរក្សាឱ្យបានសុវត្ថិភាពបរិមាណចំណីអាហារក្នុងប្រទេស និងបានហាមឃាត់ការនាំចេញអង្ករមួយរយៈពេល (ចាប់ពីថ្ងៃទី០៥ ខែមេសា ហាមឃាត់នាំចេញអង្ករស និងស្រូវ)។

លោកឆិន ឈីសឹង បានបន្តថា ក្រោយមកដោយសារស្ថានភាពជំងឺឆ្លងនៅកម្ពុជាល្អប្រសើរឡើងវិញ ប្រកាសហាមឃាត់នាំចេញត្រូវបានលុបចោលចាប់ពីថ្ងៃទី២០ ខែឧសភា។ ការណ៍នេះបាននាំឱ្យការបញ្ជាទិញអង្គរកម្ពុជាពីប្រទេសចិនជួបនឹងឧបសគ្គ ប៉ុន្តែក្រុមហ៊ុនស្បៀងអាហារចិន (China Oil & Foodstuffs Corporation ហៅកាត់ថា COFCO) និងដៃគូពាណិជ្ជកម្ម ដៃគូដឹកជញ្ជូនបានជំនះការលំបាក បន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្កររវាងរដ្ឋាភិបាលកម្ពុជានិងចិន ដោយបន្តដំណើរការបញ្ជាទិញជារៀងរាល់ខែ និងបន្ថែមបរិមាណបញ្ជាទិញអង្ករក្រអូប នៅក្នុងស្ថានភាពដែលមានការហាមឃាត់នាំចេញអង្ករស។

ក្រុមហ៊ុនពិនិត្យ និងផ្ដល់ការបញ្ជាក់ចិននៅកម្ពុជា ម្ខាងខិតខំទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ម្ខាងទៀតប្រឹងប្រែងរក្សាដំណើរការការងារពិនិត្យអង្ករ រក្សាឱ្យបានការចាត់តាំងអ្នកជំនាញពិនិត្យ ចុះបំពេញការងារពិនិត្យនៅមុនពេលការរៀបចំដឹកជញ្ជូននៃរោងចក្រកែច្នៃអង្ករនៅខេត្តជាង១០នៅកម្ពុជា និងពង្រឹងការពិនិត្យ និងគ្រប់គ្រងបរិមាណទឹកក្នុងអង្ករ អត្រាអង្ករបែក និងការបង្ការសត្វល្អិតនៅក្នុងឃ្លាំងស្ដុកទុក ពិនិត្យតាមដានគ្រប់ជំហាននៃការវេចខ្ចប់អង្ករ មានទំនួលខុសត្រូវខ្ពស់បំផុតក្នុងការធានាឱ្យបានគុណភាពអង្ករកម្ពុជា នាំចេញទៅប្រទេសចិន ដើម្បីជួយឱ្យអង្ករកម្ពុជាទទួលបានកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺ និងមានការពេញនិយមពីសំណាក់អតិថិជននៅប្រទេសចិន។

ប្រទេសចិនបន្តបញ្ជាទិញអង្ករកម្ពុជាក្នុងបរិមាណច្រើន ព្រមទាំងបន្តជំហានទៅបើកទូលាយទីផ្សារឱ្យផលិតផលកសិកម្មកម្ពុជាគុណភាពខ្ពស់កាន់តែច្រើនបន្ថែមទៀតដូចជាចេក ស្វាយ គ្រាប់ស្វាយចន្ទី ពោត ដំឡូងមី ផលិតផលជលផលជាដើម។ ក្រៅពីនេះ ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនត្រូវបានដាក់ឱ្យអនុវត្ត ផលិតផលកសិកម្មកម្ពុជានាំចេញទៅប្រទេសចិនភាគច្រើននឹងទទួលបានការមិនយកពន្ធ ដែលនេះបានផ្ដល់ប្រយោជន៍ជាវិជ្ជមាន ក្នុងការពង្រឹង និងជំនុញវឌ្ឍនភាពវិស័យកសិកម្មនៅកម្ពុជា ហើយក៏បានបង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្មនៅកម្ពុជា៕ 

Khcct banner

អត្ថបទទាក់ទង