Yearendyearend1140x150

ពលករខ្មែរ២នាក់ទើបមកពីថៃឆ្លងកូវីដ-១៩គិតត្រឹមព្រឹកថ្ងៃទី០៣មករា២០២១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៣ មករា ២០២១នេះ កម្ពុជាបានរកឃើញករណីកូវីដ-១៩ ចំនួន២ករណីទៀត ដែលជាករណីនាំចូលមកពីប្រទេសថៃ ក្នុងនោះជាពលករខ្មែរធ្វើការនៅថៃ បន្ទាប់បានត្រលប់មកកម្ពុជាវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី០៣ មករា ២០២១នេះ កម្ពុជាមិនមានករណីអ្នកជាសះស្បើយពីកូវីដទេ និងមានករណីឆ្លង ដែលម្នាក់ជាស្រ្តីជនជាតិខ្មែរជាពលករខ្មែរធ្វើការនៅថៃ អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ម្នាក់ទៀតជាស្រ្តីជនជាតិខ្មែរជាពលករខ្មែរទើបមកពីប្រទេសថៃដូចគ្នា មកដល់កម្ពុជានៅថ្ងៃទី៣១ ធ្នូ ២០២០ ហើយស្រ្តីពីរនាក់ខាងលើ ទទួលបានលទ្ធផលធ្វើតេស្តឃើញវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក​ បាត់ដំបង ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៣ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៨១នាក់ (ស្រី១០៤នាក់) ក្នុងនោះមានចំនួនអ្នកបានឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ (ស្រី១៩នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣២៤ នាក់ (ស្រី៦៩នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ១៦នាក់(ស្រី ១៦នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់(ស្រី ៨៦នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ១៩នាក់ (ស្រី១៨នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០១នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ០៦នាក់ (ស្រី ០៦នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិនចំនួន ១០នាក់ (ស្រី១០នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០២នាក់ (ស្រី០១នាក់)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង