Yearendyearend1140x150
Img 0571

ចិនប្រកាសអោយប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩ផ្លូវការហើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ យោងតាមការផ្សាយព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់រដ្ធចិនបានអោយដឹងថា ថ្ងៃទី៣១ខែធ្នូនេះ យន្តការបង្ការនិងត្រួតពិនិត្យរួមគ្នារបស់ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិនបានប្រកាសថា វ៉ាក់សាំង ការពារជំងឺកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនCNBG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរដ្ឋចិនSinopharm បានទទួលការអនុញ្ញាតិអោយឡើងទីផ្សារដោយរដ្ឋបាលជាតិចំណីអាហារនិងឱសថរបស់ប្រទេសចិនរួចហើយ។

ក្នុងទិន្នន័យវិភាគបានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះមានសុវត្ថិភាពល្អប្រសើរ ប្រសិទ្ធភាពការពារ ជំងឺដែលបណ្តាលមកពីមេរោគCOVID-១៩គឺ ៧៩,៣៤% ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក និងបទដ្ឋានពាក់ព័ន្ធរបស់រដ្ឋបាលជាតិចំណីអាហារនិងឱសថរបស់ប្រទេសចិនផងដែរ។

សារព័ត៌មានស៊ីនហួរបានផ្សាយថា សមិទ្ធិផលនេះពិតជាមិនងាយស្រួលនោះទេ វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនចិនអាចឡើងទីផ្សារនឹងផ្តល់ទំនុកចិត្តដល់ពិភពលោកក្នុងការយកឈ្នះនឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ ហើយក៏បានផ្តល់ការគាំទ្រយ៉ាងខ្លាំងដើម្បី មានវ៉ាក់សាំងមួយក្លាយជាផលិតផលសាធារណៈសាធារណៈទូទាំងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង