Cct850x100 1
1800px x h300px kh

ស្រ្តីជនជាតិខ្មែរ២នាក់ជាពលករមកពីប្រទេសថៃឆ្លងកូវីដ-១៩ គិតត្រឹមថ្ងៃ៣១ធ្នូនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកនៅថ្ងៃទី៣១ ធ្នូ ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន០២ករណីទៀតជាករណីនាំចូល មានស្រ្តីជនជាតិខ្មែរជាពលករនៅប្រទេសថៃចំនួនពីររូប ហើយបានត្រលប់មកកម្ពុជាវិញ ធ្វើតេស្តរកឃើញកូវីដ-១៩។ ជាមួយគ្នានេះដែរ កម្ពុជាមិនមានអ្នកជាសះស្បើយនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦៦នាក់ (ស្រី៨៩នាក់) ក្នុងនោះមានចំនួនអ្នកបានឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ (ស្រី១៩នាក់)អ្នកព្យាបាលជាសះស្បើយចំនួន ៣៦១នាក់(ស្រី ៨៦នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ០៥នាក់(ស្រី០៣នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០២នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបាត់ដំបង ចំនួន ០២នាក់ (ស្រី ០២នាក់)និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០១នាក់ (ស្រី០០នាក់)៕


Khcct banner

អត្ថបទទាក់ទង