Yearendyearend1140x150

សម្ដេច ហ៊ុន សែន៖ រដ្ឋាភិបាលនឹងបន្តពង្រឹងនិងអភិវឌ្ឍសមត្ថភាពជំនាញធនធានមនុស្ស

សង្គម
/
អ្នកយកព័ត៌មាន:
ភា ម៉ាលីដា
/


សម្ដេចហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)ថ្ងៃទី៤កុម្ភៈ ២០២០។

(កូរ៉េ)៖ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តពង្រឹង និងអភិវឌ្ឍកម្រិតឧត្ដមសិក្សាឲ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនាវានុវត្ត ដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជាឲ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាពក្នុងការរៀបចំម៉ូដែលធុរកិច្ចថ្មីៗ និង ដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងផុសផុលឡើង។

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជារឿងអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងៗទាំងបួនដែលធ្វើការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សំដៅពង្រឹងគុណភាព និងពង្រីកសេវាអប់រំ ដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាពសម្រាប់គាំទ្រការសម្រេចចិត្តនៅចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។

បើតាមសម្តេច រាជរដ្ឋាភិបាលនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិស័យនេះបន្ថែមទៀតជាបន្តបន្ទាប់ដោយគឺផ្ដោតទៅលើការសាងសង់សាលារៀន ដំណើរការសាលារៀន ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី ការពង្រឹងការសិក្សាជំនាញបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសការស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រពិត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រគ្រប់កម្រិត។

ការថ្លែងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចាប់ពីថ្ងៃទី៣-៥ កុម្ភៈ ២០២០។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង