Cct850x100 1
1800px x h300px kh

ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងយកទៅតម្កល់ទុកនៅវិមានឈ្នះឈ្នះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សមិទ្ធផលថ្មីដែលកម្ពុជាទទួលបាន«ដំណក់ប្រេង»ជាលើកដំបូងនៅថ្ងៃទី ២៩ ធ្នូនេះនឹងយកទៅតម្កល់ទុកនៅវិមានឈ្នះឈ្នះ។ នេះបើតាមការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ការថ្លែងក្នុងសុន្ទរកថាសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ ( សហគមន៍ ២៨ វិច្ឆិកា ) និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ។

សម្តេច ហ៊ុន សែន បានថ្លែងថា ចំពោះដំណក់ប្រេងលើកដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះគឺសមិទ្ធផលថ្មីសម្រាប់ប្រទេសជាតិ។ ទន្ទឹមនឹងនេះសម្តេច ហ៊ុន សែន ក៏បានសូមឲ្យសម្តេច ទៀ បាញ់ ដឹកនាំ និងបញ្ជូនដំណក់ប្រេងបន្តិចបន្តួចពីឯកឧត្តម សួយ សែម ទៅរក្សាទុកនៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាការចងចាំមួយព្រោះដោយសារវិមានឈ្នះឈ្នះ និងកត្តាសុខសន្តិភាពទើបអាចបានមានសមិទ្ធផលថ្មីនេះបាន។

បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា។ហើយការទទួលបានដំណក់ប្រេងនេះ ធ្វើឡើងគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាម។

ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗបានសាងសង់ តម្លើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិត។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា និងជាជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។

បើតាមសម្តេច ប្រេងនេះបានផ្តល់ផលប្រយោជន៍សំខាន់ៗជាច្រើនមានអាទិ៍ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញ និងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ៕

Khcct banner

អត្ថបទទាក់ទង