Cct850x100 1
1800px x h300px kh

សម្តេចហ៊ុន សែន ឱ្យលោក ចាន់ យ៉េត ដកខ្លួនចេញពីជម្លោះដីធ្លីបើមិនចង់ជាប់គុក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យដកខ្លួនជាបន្ទាន់ចេញពីជម្លោះដីធ្លីនៅភូមិជង្រុក(បន្ទាយមានជ័យ) បើមិនចង់ជាប់គុក។ការថ្លែងរបស់សម្តេចហ៊ុន សែនយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីការថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ ( សហគមន៍ ២៨ វិច្ឆិកា ) និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។

បើតាមសម្តេចហ៊ុន សែន លោក ចាន់ យ៉េត បានប្រើឈ្មោះរបស់សម្តេច ដើម្បីយកទៅកាងក្នុងជម្លោះដីធ្លី

លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ( ពីមុនឈ្មោះគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ) ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ដកចេញពីសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់កាលពីថ្ងៃទី៩ ខែធ្នូ តាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ពាក្យទាក់ទង: ដីធ្លី
Khcct banner

អត្ថបទទាក់ទង