Cct850x100 1
1800px x h300px kh

លោក ប្រាយុទ្ធ រំពឹងថា ចំណងការទូតរវាងកម្ពុជា-ថៃនឹងកាន់តែរឺងមាំ

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ

រូបភាព៖ Khmer News

បាងកក៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃបានផ្ញើសារលិខិតមួយជូនសម្តេចតេជោសម្រាប់ឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។ក្នុងសារលិខិតលោក ប្រាយុទ្ធ បានបង្ហាញពីការរំពឹងរបស់ខ្លួនថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ កាន់តែមានភាពរឹងមាំបន្ថែមទៀតនៅថ្ងៃអនាគត។

យោងតាមសារលិខិត លោក ប្រាយុទ្ធ ច័ន្ទអូឆា បានគូសបញ្ជាក់ថា រយៈពេលទំនាក់ទំនងជាមួយកម្ពុជា ៧០ឆ្នាំមកនេះ គឺមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ។

បើតាមលោក ប្រាយុទ្ធ ច័ន្ទអូឆា ប្រទេសេជិតខាងជាមិត្ត តំបន់ព្រំដែនកម្ពុជា-ថៃ កំពុងទទួលបាននូវសុវត្ថិភាព និងសន្តិភាពយរអង្វែង ដោយមានពាណិជ្ជកម្មឆ្លងដែនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និងបានលើកកម្ពស់ជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង។ការវិនិយោគរបស់ថៃនៅកម្ពុជាបានកើនឡើង ដោយបានរួមចំណែកជាភាបវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចថៃទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ បានយល់ឃើញថា កម្ពុជានិងថៃនឹងមានមិត្តភាពរឹងមាំ ឋិតថេរ ហើយប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយនឹងបន្តធ្វើការជាមួយគ្នាឆ្ពោះទៅរកអនាគត ដើម្បីរួមគ្នាអភិវឌ្ឍ៕


Khcct banner

អត្ថបទទាក់ទង