Yearendyearend1140x150

អ្នកនាំពាក្យសាលាក្រុង៖ស្រ្តីម្នាក់ដួលសន្លប់នៅ កាណាឌីយ៉ា មិនមែនជាករណី Covid-19

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី  នៅថ្ងៃទី៥ មីនានេះ បានបញ្ជាក់ថា ករណីស្រ្តីម្នាក់ដែលវិលមុខដួលសន្លប់នៅអគារកាណាឌីយ៉ា កាលពីម្សិលមិញ មិនមែនដោយសារជំងឺ Covid-19 ដូចការចុះផ្សាយរបស់បណ្តាញសង្គមមួយចំនួននោះទេ។បើតាមលោក ម៉េត មាសភក្តី ស្ត្រីវិលមុខដួលសន្លប់ពីម្សិល ជាករណីខ្យល់គរធម្មតា ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា ស្រ្តីវិលមុខខ្យល់គរនោះមានឈ្មោះ សំ សុវណ្ណចរិយា ជាបុគ្គលិកបម្រើការងារនៅ ធនាគារកាណាឌីយ៉ា ហើយបច្ចុប្បន្នសុខភាពរបស់គាត់គឺធម្មតាឡើងវិញ បន្ទាប់ពីមានការព្យាយាម និងមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីពេទ្យកាលម៉ែត។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កាណាឌីយ៉ា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង