Yearendyearend1140x150

ចំណូលថវិការរដ្ឋកើនឡើងទ្វេដងដែលមិនធ្លាប់មាន ក្នុងរយៈជាង២០ឆ្នាំចុងក្រោយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/
ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ភ្នំពេញ៖ នៅឆ្នាំ ២០១៨ ចំណូលថវិការដ្ឋបានកើនឡើងជាងពីរដង ពីប្រមាណ ២២៦៤ លានដុល្លារអាមេរិច ដល់ប្រមាណ ៤៥៦០ លានដុល្លារអាមេរិច។ នេះបើតាមលោក មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។កំណើនចំណូលដ៏ខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេលជាង២០ ឆ្នាំចុងក្រោយនេះ បានជួយឲ្យកម្ពុជាកើនឡើងចំណូលកម្រិតកណ្តាល និងកាត់បន្ថយការពឹងផ្អែកលើហិរញ្ញប្បទានពីខាងក្រៅ។

ថ្លែងក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»លោក មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យល់ថា ក្នុងឆ្នាំ ២០១៩ ដើម្បីរួមចំណែកសម្រេចគោលដៅចំណូលសារពើពន្ធអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងអគ្គនាយកពន្ធដារ ដែលជាអង្គភាពប្រមូលចំណូលធំពីរនៅក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ទាល់ បានខិតខំសម្រេចបានការងារលើផែនការដូចជា ចំណូលគយ និងរដ្ឋាករសម្រេចបានលើសផែនការប្រមាណជាង ៤២.៧ % និងចំណូលពន្ធដារសម្រេចលើសបានផែនការប្រមាណជា ២៣.៣%។

បើតាមលោក មាស សុខសេនសាន ការសម្រេចបាននៃកំណើនចំណូលដ៏ខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ មិនត្រឹមតែបានជួយឱ្យកម្ពុជាដែលធ្លាប់មានចំណូលថវិកាជាតិធៀបទៅនឹងផសស ទាបជាងគេនៅក្នុងតំបន់ឲ្យឡើងដល់កម្រិតកណ្ដាលនឹងគេប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយពង្រឹងឯករាជ្យភាពខាងថវិកាកម្ពុជាតាមរយៈការបន្ថយការពឹងផ្អែកលើហិរញ្ញប្បទានពីខាងក្រៅជាលំដាប់ផងដែរ។

ការកើនឡើងនូវចំណូលទ្វេដងនេះ បានធ្វើឱ្យកម្ពុជាចំណាយថវិការដ្ឋសរុបត្រូវបានបង្កើនជិតពីរដងសម្រាប់គាំទ្រនិងការកែទម្រង់នានា និងសកម្មភាពការងារសំខាន់ៗចាំបាច់មួយចំនួនទៀតរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនគុណភាពក្នុងការផ្ដល់សេវាសាធារណៈ សេវាអប់រំ សេវាសុខាភិបាល ព្រមទាំងការវិនិយោគលើការពង្រឹងការតភ្ជាប់ភាពប្រកួតប្រជែងនឹងផលិតភាពសេដ្ឋកិច្ចព្រមទាំងការគាំទ្រកំណើន។

ក្នុងនោះចំណាយសរុបរបស់ក្រសួងអប់រំយុវជន និងកីឡា ត្រូវបានបង្កើនជាងបីដង ក្រសួងសុខាភិបាលពីដងកន្លះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជិត បីដង នៅចំណាយវិនិយោគផ្ទាល់នៃហិរញ្ញប្បទានក្នុងប្រទេសត្រូវបានបង្កើនជិតពីបងកន្លះ ពេលនេះប្រព័ន្ធថវិកាជាតិក៏ត្រូវបានលើសពីនេះ កែលម្អឱ្យកាន់តែប្រសើរឡើងជាមុន តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកាទាំងកម្រិតវិភាគនិងកម្រិតប្រតិបត្តិការ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចំណូលរដ្ឋ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង